. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

.
លេចមុខ​មេរោគថ្មីអុកឡុក iOS
April 23, 2014 (12:13:42) [ 1196 ]
 
 
(ដើមអម្ពិល) បើនិយាយពីប្រព័ន្ធ ដំណើរការសម្រាប់ទូរស័ព្ទដៃ iOS គឺមានសុវត្ថិភាពខ្ពស់ជាងគេ ប៉ុន្តែបើសិនជាអ្នក ប្រើបាន Jailbreak នោះ មិនហ៊ានធានានោះទេ ព្រោះថាការ Jailbreak ហាក់ដូចជាហៅ ផ្លូវសម្រាប់ឲ្យ មេរោគ វាយលុយ។

កាលពីថ្មីៗនេះគេបានប្រទះឃើញនូវ​​មេរោគថ្មីមួយដែលបាន ជ្រៀតចូលប្រព័ន្ធ​​ដំណើរការ iOS ដែលបានJailbreak ហើយប្រភពមេរោគ នោះត្រូវបានគេដឹងថាម កពីប្រទេសចិន។

យោងតាមអ្នកឯកទេសជំនាញខាង Hack ប្រព័ន្ធដំណើរការ iOS លោក Stefan Esser បានឲ្យដឹងថា មេរោគ នោះមានឈ្មោះថា "Unflod Baby Panda" ដោយវាបានបន្លំខ្លួនចូលទៅ ក្នុងកញ្ចប់កម្មវិធីនៅក្នុង Cydia ហើយ បាននឹងចា ប់ផ្ដើមលួចគណនី និងពាក្យសម្ងាត់របស់ Apple ID នៅលើម៉ាស៊ីនណាដែលបាន Jailbreak។

អ្នកជំនាញបានឲ្យដឹងទៀតថា អ្នកបង្កើតមេរោគនេះ ជាជនជាតិចិន ដែលមានឈ្មោះថា WANG XIN ហើយវានឹង តាមដាន នូវរាល់ដំណើការទាំងអស់ នៅលើ iOS បន្ទាប់មកវានឹង លួចយកគណនី Apple ID រួចផ្ញើទៅកាន់ Server នៅសហរដ្ឋអាមេរិក ដែលចុះឈ្មោះ ដោយជនជាតិចិន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៥
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter