Yahoo ពិភាក្សាជាមួយ Apple ចង់ជំនួស Google
April 19, 2014 (01:18:37)
[ 1302 ]
អ្នកស្រី Marissa Mayer ចង់សហការជាមួយនឹងក្រុមហ៊ុន Apple ទៅលើសេវាកម្ម Search engine ដោយស្នើឲ្យ Apple បញ្ឈប់ទំនាក់ទំនងជាមួយ Google។
យោងតាមការចុះផ្សាយ របស់សារព័ត៌មានបច្ចេកវិទ្យា Phone Arena បានឲ្យដឹងថា អ្នកស្រី Marissa Mayer នា យកប្រតិបត្តិក្រុមហ៊ុន Yahoo បាននឹងកំពុងតែពិភាក្សាជា មួយនឹងក្រុមហ៊ុន Apple ក្នុងការបញ្ចូលកម្មវិធី Search engine របស់ Yahoo ជា Default នៅលើ iOS ជាពិសេសគឺសម្រាប់ iPhonoe និង iPad។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple បានប្រើ Search engine របស់ក្រុមហ៊ុន Google នៅលើកម្មវិធី Safari ប៉ុន្តែ អ្នក ស្រី Mayer ចង់ឲ្យ Apple ងាកមកប្រើរបស់ Yahoo វិញម្ដង។
ប្រភពដែលជិតស្និទ្ធបាន បង្ហើបប្រាប់ថា Yahoo បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើ Search engine ជាមួយនឹង Apple។
លើសពីនេះទៅទៀត អ្នកស្រី Mayer បានជួបជាមួយនឹងលោក Jony Ive មេធំខាងរចនារបស់ Apple នឹងបាន ពិភាក្សាគ្នា ប៉ុន្តែលទ្ធផលនោះនៅមិនទាន់ដឹងច្បាស់នោះទេ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Mayer ជាអតីតបុគ្គលិកជាន់ខ្ពស់របស់ Google ព្រមទាំងជាបុគ្គលិកដំបូង ទី២០ របស់ Google ផងដែរ ហើយជាពិសេសគឺរាល់ការងារភាគច្រើននៅក្នុងក្រុមហ៊ុន Google គឺអ្នកស្រីបានយល់ច្បាស់៕
( ប្រភពពី៖ ដើមអម្ពិល )
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018