. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

.
123456 ជាពាក្យសម្ងាត់ ដែល​ប្រើច្រើន​ជាងគេ​ បំផុត​សម្រាប់ ​ឆ្នាំ ២០១៤
April 13, 2014 (05:16:55) [ 1296 ]
 
 
កាលពីប៉ុន្មានខែមុន ស្ថាប័នវិភាគ SplashData បានបង្ហាញពីពាក្យ​​សម្ងាត់(Password) ដែលអន់ និងពេញនិយម ជាងគេបំផុត ប្រចាំឆ្នាំ ២០១៣ ដែលពាក្យសម្ងាត់ទាំងនោះ ត្រូវបានប្រើជាច្រើនជាងគេ បំផុតនៅលើអនឡាញ។

របាយការណ៍កាលពីដើមឆ្នាំ ២០១៤ បានបង្ហាញថា ពាក្យសម្ងាត់ដែលគេនិយមប្រើជាង​គេបំផុតគឺ "password" ប៉ុន្តែនៅពេលនេះ ពាក្យថា "password" ត្រូវបានជំនួសដោយ "123456" វិញម្ដង។

ថ្មីៗនេះ SplashData បានបង្ហាញថា ក្នុងចំណោមពាក្យសម្ងាត់ដែលខ្សោយ​ជាងគេបំផុតទាំង ១០នោះពាក្យ​សម្ងាត់ "123456" ត្រូវបានគេប្រើច្រើនជាងគេសម្រាប់ឆ្នាំ ២០១៤ ដោយបានដណ្ដើមតំណែង "password" ។

ក្រៅពីនេះ ពាក្យសម្ងាត់ "12345678", "qwerty", "abc123", "123456789", "111111", "1234567", "ilove- you" និង "adobe123" បានឈរនៅលេខរៀងបន្តបន្ទាប់។

លោក Morgan Slain នាយកប្រតិបត្តិ SplashData បានថ្លែងឲ្យដឹងថា ពាក្យសម្ងាត់ "adobe123" ត្រូវបានប្រើ ច្រើនជាងគេ សម្រាប់អ្នកដែល ប្រើកម្មវិធីពពួក Adobe។

លោកបានបន្តទៀតថា ពាក្យសម្ងាត់ភាគច្រើន អ្នកប្រើប្រាស់បានប្រើត្រឹមតែ ៦ខ្ទង់ប៉ុណ្ណោះ មិនសូវមានប្រើដល់ ៨ខ្ទង់នោះទេ ហើយអ្នកប្រើភាគច្រើន បានប្រើពាក្យសម្ងាត់ តែមួយស្ទើតែគ្រប់គេហទំព័រ៕

( ប្រភពពី៖ ដើមអម្ពិល )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៥
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter