សារព័ត៌មានរដ្ឋចិន៖ Microsoft គ្មានភាព ទទួល ខុសត្រូវ
April 13, 2014 (05:15:33)
[ 1270 ]
កាលពីថ្ងៃទី០៨ខែមេសា កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការ បញ្ឈប់ការដាក់ឲ្យប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Windows XP ដែលជាហេតុធ្វើឲ្យ អ្នកប្រើប្រាស់ជាច្រើន មានអារម្មណ៍មិនសប្បាយចិត្ត។
គោលបំណងរបស់ Microsoft គឺចង់ឲ្យអ្នកប្រើប្រាស់ ទាំងអស់ងាយកទៅប្រើ Windows 8 វិញ ព្រោះថា Windows XP មានអាយុច្រើនណាស់ទៅហើយ។
មិនខុសគ្នាឡើយ សារព័ត៌មានរដ្ឋរបស់ចិន បានចូលរួមសម្ដែងនូវ ការមិនពេញចិត្តចំពោះទង្វើរបស់ Microsoft ក្នុងការបញ្ឈប់ដាក់ឲ្យប្រើប្រាស់ Windows XP។ សារព័ត៌មានរដ្ឋរបស់ចិន បាននិយាយថា "Microsoft គ្មានភាព ទទួលខុសត្រូវ"។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានប្រកាសតាំងពីខុងឆ្នាំ ២០១៣ ថា ខ្លួននឹងបញ្ឈប់ការប្រើ Windows XP នៅក្នុងខែមេសា ហើយអ្វីដែលជាក្ដី បារម្ភធំបំផុតនោះគឺថា ម៉ាស៊ីន ATM ស្ទើតែ ១០០ភាគរយ បានប្រើ Windows XP៕