FTC យល់ព្រមឲ្យ Facebook ទិញ WhatsApp
|
April 13, 2014 (05:14:00)
|
[ 1214 ] |
|
|
|
|
បណ្ដាញសង្គម Facebook បានឲ្យដឹងថា ការទិញកម្មវិធីជជែកកម្សាន្ត WhatsApp ក្នុងតម្លៃ១៩ពាន់លានដុល្លារ អាមេរិក ត្រូវបានយល់ព្រមពីគ ណៈកម្មការសម្ព័ន្ធពាណិជ្ជកម្ម(FTC) បើទោះបីជាមាន ការរារាំងពីបណ្ដាល ក្រុម ហ៊ុនមួយចំនួនក្ដី។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ FTC បានផ្ញើនូវលិខិត ទៅដល់ក្រុមហ៊ុន WhatsApp និង Facebookថា ការទិញ លក់របស់ ក្រុមហ៊ុនអាចធ្វើទៅបាន មិនមានការរាំងស្ទះឡើយ ប៉ុន្តែក្រុមហ៊ុនទាំងពីរ មិនត្រូវតាមតានរាល់ការ ប្រើ ប្រាស់របស់ អតិថិជនឡើយ មានន័យថា WhatsApp ត្រូវរក្សាទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើឲ្យនៅឆ្ងាយពីការតាម ដាន មិនថាក្នុងករណីណាឡើយ។
អ្នកនាំពាក្យរបស់ Facebook បានថ្លែងឲ្យដឹងថា FTC បានយល់ព្រមឲ្យ ក្រុមហ៊ុនទាំងពីរទិញលក់ ហើយ FTC នឹងធ្វើការស៊ើបអង្កេតបន្តទៀត ដើម្បីឲ្យការទិញលក់នេះ ធ្វើឡើងដោយមិនមានភាពរាំងស្ទះ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលដែល Facebook ទិញ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិកមក មានក្រុមហ៊ុនជាច្រើនបានស្នើឲ្យ FTC ធ្វើការស៊ើបអង្កេត លើការទិញលក់នេះ ដោយក្រុមហ៊ុនទាំងនោះបានលើក ឡើងថា ពិតជាមានអ្វីមួយនៅ ពីក្រោយការទិញលក់នេះ ព្រោះថា WhatsApp វាមិនអាចមានតម្លៃរហូតដល់ ១៩ ពាន់លានដុល្លារអាមេរិកនោះទេ៕
( ប្រភពពី៖ ដើមអម្ពិល )
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|