Facebook ដក Chat ចេញពី Facebook App សម្រាប់ ស្មាតហ្វូន
|
April 11, 2014 (09:54:51)
|
[ 1274 ] |
|
|
|
|
ក្រុមហ៊ុន Facebook នៅថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងដកយកមុខងារ Chat ចេញពី Facebook App សម្រាប់ស្មាតហ្វូន។
បណ្ដាញសង្គមមួយនេះ បានប្រកាសយ៉ាងច្បាស់ថា សម្រាប់អ្នកដែលប្រើប្រាស់ Facebook App នៅលើស្មាត ហ្វូននឹងមិនអាច Chat បានទៀតទេ ព្រោះថា ក្រុមហ៊ុនបានសម្រេចចិត្តដកមុខងារនេះចេញដោយតម្រូវឲ្យអ្នកប្រើ ប្រាស់ទាំងអស់តំឡើងកម្មវិធី Facebook Messenger App នៅលើស្មាតហ្វូន។ ការធ្វើបែបនេះ គឺដើម្បីឲ្យការ ប្រើប្រាស់នូវកម្មវិធី Facebook Messenger App មានចំនួនកើនឡើង និងជាពិសេសគឺចង់ចែកមុខងារគ្នាអោយ ដាច់។ លក្ខខណ្ឌថ្មីនេះ នឹងត្រូវអនុវត្តទៅលើ Facebook app សម្រាប់ iPhone និង Android ហើយប្រទេសដែល Update មុនគេគឺតំបន់អឺរ៉ុប។
ការផ្លាស់ប្ដូរថ្មីនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ ជាច្រើនអ្នកមានការមិនពេញចិត្ត ព្រោះពួកគេមិនចង់តំឡើងកម្មវិធីពីរ បី ប៉ុន្តែវាជាការកំណត់របស់ Facebook ដូច្នេះពួកគេមានតែធ្វើតាម។
ពាក់ព័ន្ធនឹងការកំណត់នេះ ត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថា អាចទាក់ទងទៅនឹងការទិញ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែពួកគេនៅមិនទាន់ដឹងពីគោលបំណងច្បាស់របស់ Facebook។
គួរបញ្ជាក់ផងដែរថា បណ្ដាញសង្គមយក្សមួយនេះ បានប្រកាសជាលើកចុងក្រោយថា ចំនួនអ្នកប្រើ Facebook បានកើនឡើងដល់ ១,២ពាន់លាននាក់ ហើយអ្នកប្រើ WhatsApp មានចំនួន ៤៥០លាននាក់៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|