ជប៉ុន៖ iPhone ថ្មី នឹងចាប់ផ្ដើម ផលិតនៅក្នុងខែកក្កដា
|
April 11, 2014 (09:52:58)
|
[ 1281 ] |
|
|
|
|
ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមសង្វាក់ផលិតកម្ម iPhone ជំនាន់ថ្មីជាមួយនឹងអេក្រង់ធំ នៅក្នុងខែកក្កដាខាងមុខ។ នេះបើយោងតាមរបាយការណ៍ របស់សារព័ត៌មានជប៉ុន EMSOne។
សារព័ត៌មាន EMSOne ទទួលបានសេចក្ដីរាយការណ៍ពីតៃវ៉ាន់ថា ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមផលិត iPhone ជំ នាន់ថ្មី ដែលត្រូវបានគេរំពឹងថាជា iPhone 6 នៅក្នុងខែកក្កដា ដោយនៅក្នុងនោះ iPhone ថ្មីត្រូវបានបំពាក់នូវ អេ ក្រង់ទំហំ ៤,៧អ៊ីង ដែលធំជាង iPhone 5S។ ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Apple ចង់ផលិត iPhone អេក្រង់ធំចំនួនពីរម៉ូដែល ប៉ុន្តែក្រុមហ៊ុនបានបរាជ័យ ទៅលើការផលិតអេក្រង់ទំហំ ៥,៥អ៊ីង។
សារព័ត៌មានជប៉ុនខាងលើ បានបញ្ជាក់បន្ថែមទៀតថា iPhone ជំនាន់ថ្មីនេះនឹងត្រូវដាក់ បង្ហាញនៅក្នុងត្រីមាសទី៤ ឆ្នាំនេះ ប៉ុន្តែប្រហែលជាមានតែ iPhone អេក្រង់ទំហំ ៤,៧អ៊ីងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា បើសិនជាពិតដូចព័ត៌មាន ខាងលើនោះមែន មានន័យថា ក្រុមហ៊ុន Apple បានចេញមុខប្រជែង នឹង Samsung Galaxy S5 និង HTC One យ៉ាងច្បាស់តែម្ដង៕
( ប្រភពពី៖ ដើមអម្ពិល )
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|