អ្នកប្រើប្រាស់ Windows XP នឹងលែងមានការគាំទ្រផ្សេងៗពី Microsoft ទៀតហើយ
|
April 09, 2014 (12:45:31)
|
[ 1235 ] |
|
|
|
|
ការគាំទ្រសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows XP ជាទីគោរពសក្ការៈបានចប់ត្រឹមថ្ងៃអង្គារទី ៨ ខែមេសា ឆ្នាំ២០១៤, នេះបើផ្អែកតាមវេបសាយប៊ីប៊ីស៊ីចេញផ្សាយថ្ងៃទី ៧ ខែមេសា ។ ប្រការនេះមានន័យថានឹងលែងមាន Update ប្រព័ន្ធសន្តិសុខផ្លូវការ និងការជួសជុលបញ្ហាផ្សេងៗសម្រាប់ប្រព័ន្ធដំណើរការមួយនេះពីក្រុមហ៊ុន Microsoft តទៅទៀតហើយ។
រដ្ឋាភិបាលមួយចំនួនបានចរចាកិច្ចសន្យាការគាំទ្របន្ថែមសម្រាប់ប្រព័ន្ធប្រតិបត្តិការនេះក្នុងគោលបំណងដើម្បីរក្សាការពារអ្នកប្រើប្រាស់។ ក្រុមហ៊ុនសន្តិសុខកុំព្យូទ័របាននិយាយថា នរណាដែលប្រើសូហ្វវែចំណាស់ ១៣ ឆ្នាំនេះអាចនឹងប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគក្នុងកុំព្យូទ័រ និង ត្រូវចោរតាមប្រព័ន្ធសាយបឺ (Cyber) ចូលលួចទិន្នន័យ។
ស្ថិតិបានបង្ហាញថា អ្នកប្រើប្រាស់ ២០ ទៅ ២៥ % បានបន្តប្រើប្រាស់ប្រព័ន្ធ XP បើទោះបីជាមានការចេញនូវ Window ថ្មីសំខាន់ៗចំនួនបីចាប់តាំងពីការចេញ XP លើកដំបូងក្នុងឆ្នាំ ២០០១ ក្តី។ លោក Dave Emm អ្នកវិភាគការស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត Kaspersky បាននិយាយថា ថ្មីៗនេះ នរណាដែលកំពុងប្រើ Windows XP បានប្រឈមហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះនៃការវាយប្រហាររបស់មេរោគកុំព្យូទ័ររួច ទៅហើយ។ លោកបាននិយាយថា "ទិន្នន័យរបស់យើងបានបង្ហាញថា អតិថិជនតិចជាង ១ ភាគ ៥ បានប្រើប្រាស់ប្រព័ន្ធ Windows XP ប៉ុន្តែមេរោគកុំព្យូទ័រ ១ ភាគ ៤ គឺមានមូលដ្ឋានលើ Windows XP"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|