. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

.
Google ប្ដឹង​ឧទ្ធរណ៍ រឿង​តួកគី​បិទ YouTube
April 08, 2014 (13:58:29) [ 1181 ]
 
 
ក្រុមហ៊ុន Google នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ខ្លួននឹងប្ដឹងឡើងបណ្ដឹងឧទ្ធរណ៍សម្រាប់​​ការសម្រេចចិត្ត របស់រដ្ឋាភិបាល នៃប្រទេសតួកគីដែល​ បានបិទការប្រើប្រាស់នូវ​បណ្ដាញគេហទំព័រវីដេអូ​YouTube។ នេះបើយោង​ តាមការ ចុះផ្សាយរបស់ WSJ។

ក្រុមហ៊ុន Google បាននិយាយថា ខ្លួនបានដាក់ ពាក្យបណ្តឹងចំនួនបី នៅក្នុងប្រទេសតួកគី ជាមួយនឹងគោលបំណង នៃការជំទាស់ ការហាមឃាត់ នៅលើ YouTube ដែលបានអនុវត្ត ដោយរដ្ឋាភិបាល។

សារព័ត៌មានខាងលើ បានបញ្ជាក់ឲ្យដឹងថា និយ័តករទូរគមនាគមន៍ របស់តួកគី ដែលបានអនុវត្ត ការហាមឃាត់នេះ មិនអាចទាក់ទងធ្វើ អត្ថាធិប្បាយបាននោះទេ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៃ ប្រទេសតួកគីបាន សម្រេចបិទគេហទំព័រ YouTube បន្ទាប់ពីមានការរីករាល ដាល នៃឯកសារស្ដីពី កិច្ចប្រជុំសន្ដិសុខ រដ្ឋមួយដែលបាន ពិភាក្សានូវសកម្មភាព យោធាទៅលើ ប្រទេសស៊ីរី៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៥
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter