ឥណ្ឌាបាញ់បង្ហោះផ្កាយ រណបបម្រើដល់វិស័យអាកាស ចរណ៍ទៅ កាន់ទីលំហ ទទួលបាន ជោគជ័យ
|
April 08, 2014 (13:54:28)
|
[ 1271 ] |
|
|
|
|
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ថា ឥណ្ឌាទទួលបាន ជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប សម្រាប់បម្រើដល់វិស័យទេសចរណ៍នៅក្នុងតំបន់ ទៅកាន់ទី លំហកាលពីថ្ងៃម្សិលមិញ ។
ផ្កាយរណបឈ្មោះ IRNSS-1B ត្រូវបានបាញ់បង្ហោះចេញពី មជ្ឈមណ្ឌលអវកាសឥណ្ឌា ស្ថិតនៅភាគខាងត្បូងរដ្ឋ ស្រីហារីកូតា នៃរដ្ឋធានីអង់ដ្រា ប្រាសិត កាលពីថ្ងៃសុក្រម្សិមិញ ទៅកាន់ទីលំហ ដោយទទួលបានជោគជ័យ ។
មន្ត្រីមកពីអង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ (ISRO) បានឲ្យដឹងថា ផ្កាយរណបខាងលើត្រូវបានបាញ់បង្ហោះ និងរុញច្រានដោយគ្រាប់រ៉ុក្កែតឈ្មោះ C24 (PSLV-C24) ហើយបានបាញ់ចេញនៅវេលាម៉ោង ៥និង១៤នាទីល្ងាច ម៉ោងក្នុងតំបន់ នៃមជ្ឈមណ្ឌលអវកាស សាទីស ដាវាន៉។
គួរបញ្ជាក់ថា នេះជាផ្កាយរណបដែលបានបាញ់បង្ហោះទី២ ហើយ សម្រាប់បម្រើដល់វិស័យអាកាសចរណ៍របស់ប្រ ទេសនេះ ដែលត្រូវបានបំពាក់ប្រព័ន្ធ GPS ស៊េរីខ្ពស់ទៀតផង។
ប្រភពព័ត៌មានបានចុះផ្សាយថា ជាមួយនឹងការបាញ់បង្ហោះផ្កាយរណបខាងលើនេះ ឥណ្ឌា ត្រូវបានគេដឹងថា ជាប្រ ទេសជាប់លំដាប់លេខ៦ ដែលទទួលបានជោគជ័យ លើផ្នែកវិទ្យាសាស្រ្ត បន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី អឹរ៉ុប ចិន និងជប៉ុន ។
គេថែមទាំងដឹងច្បាស់ថា ឥណ្ឌា ជាប្រទេសដែលបានចូលរួម ក្នុងបេសកកម្មទៅកាន់ទៅលំហកាលពីឆ្នាំ១៩៧៥ ដែលបានទទួលបានជោគជ័យ លើបេសកកម្មចំនួន១០០ រួចមកហើយ រួមបញ្ជូលទាំងបេសកកម្ម ឡើងទៅកាន់ ភពព្រះចន្រ្ទ និងភពព្រះអង្គារទៀតផង៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|