ការលក់រថយន្តអគ្គិសនី បំបែកកំណត់ត្រា នៅក្នុងប្រទេសន័រវែស
|
April 05, 2014 (09:09:22)
|
[ 1196 ] |
|
|
|
|
ក្រុមចរាចរណ៍ជាតិ បានឱ្យដឹងកាលពីថ្ងៃពុធថា ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសន័រវែស កើនឡើង យ៉ាងលឿន នៅក្នុងខែមីនា ដែលមានចំនួនកំណត់ត្រា១គ្រឿង នៅក្នុងចំណោមរថយន្ត ៥គ្រឿង ក្នុងចំនួនរថយន្តទាំង អស់ដែលបានចុះបញ្ជី ។
ក្រុមហ៊ុនផលិតរថយន្ត Tesla អាមេរិកបានបង្កើតឯតទគ្គកម្មថ្មីសម្រាប់ការលក់ ជាមួយរថយន្តប្រភេទ Tesla S របស់ខ្លួនជាច្រើនម៉ូដែល ក្នុងរយៈពេលមួយខែ ( ចំនួន ១,៤៩៣គ្រឿង ) ច្រើនជាងរថយន្តដទៃនៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសន័រវែស នេះបើយោងតាមពត៌មានពីក្រុមប្រឹក្សាសម្រាប់ផ្លូវចរាចរណ៍ ( OFV ) ។
ក្នុងចំនួន១០.៨ ភាគរយ នៃការចុះបញ្ជីរថយន្តថ្មីៗទាំងអស់ រថយន្ត Tesla លក់បានច្រើនជាងពីរដង នៃរថយន្ត ដែល ជាជម្រើសដ៏ពេញនិយមបំផុត គឺរថយន្តរបស់ក្រុមហ៊ុន Volkswagen Golf ដែលប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលលក់បានត្រឹមតែ ៦២៤គ្រឿង ។
តារាជាច្រើនបានតម្រៀបជួរគ្នាដើម្បីទិញរថយន្ត Tesla ដែលក្នុងនោះរួមមាន អនាគតស្តេចន័រវែស ព្រះអង្គម្ចាស់ Haakon និងអតីតនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃអង្គការណាតូ លោក Jens Stoltenberg ផងដែរ ។
ន័រវែស បានជម្រុញ និងលើកទឹកចិត្តចំពោះការប្រើប្រាស់រថយន្តការពារបរិស្ថានដោយ ការលើកលែងពន្ធចំពោះ រថយន្តដែលមានតម្លៃថ្លៃ មិនគិតថ្លៃបង់ពន្ធផ្លូវ ចតដោយឥតគិតថ្លៃតាមសួនច្បារសាធារណៈ ។ល។
ក្រុមអ្នករិះគន់បាន អះអាងថាការលើកកម្ពស់រថយន្តប្រភេទនេះ នឹងធ្វើអោយផ្លូវចរាចរណ៍ ដែលបានរចនាឡើង ដើម្បី រថយន្តក្រុងចរាចរ នឹងត្រូវពោរពេញដោយរថយន្តការពារបរិស្ថានទាំងនេះ។
រដ្ឋាភិបាលន័រវែសបានសន្យាដើម្បីរក្សាការលើកទឹកចិត្តនេះ រហូតដល់ដំណាច់ឆ្នាំ ២០១៧ ឬរហូតដល់រថយន្ត អគ្គិសនី ចំនួន ៥០,០០០គ្រឿង ត្រូវបានគេលក់ ។ ខណៈនៅពេលនេះគេឃើញមានរថយន្តប្រភេទនេះចំនួន ២៦,០០០គ្រឿង កំពុងចរាចរនៅលើផ្លូវ ។
(ប្រែសម្រួលដោយៈ Vt)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|