នាយកប្រតិបត្តិថ្មី Mozilla លាឈប់ ក្រោយពេលឡើង កាន់តំណែង បាន ១០ថ្ងៃ
|
April 05, 2014 (08:40:03)
|
[ 1257 ] |
|
|
|
|
១០ ថ្ងៃក្រោយពីឡើង កាន់តំណែងជា នាយកប្រតិបត្តិ Mozilla លោក Brendan Eich បានសម្រេច លាឈប់ពី តំណែង បន្ទាប់ពីការបញ្ចេញមតិ មិនពេញចិត្តពីសំណាក់បុគ្គលិក ពាក់ព័ន្ធនឹង ការប្រឆាំងអាពាហ៍ពិពាហ៍ភេទដូច គ្នា(ប្រុស)។
ក្រោយពេលដែលលោកឡើង កាន់តំណែងជានាយកប្រតិបត្តិ លោកបានឲ្យបុគ្គលិក ទាំងអស់បញ្ចេញមតិហើយលទ្ធ ផលដែល ទទួលបានគឺបុគ្គលិកភាគច្រើន មិនពេញចិត្ត និងមិនគាំទ្រឲ្យលោកកាន់ តំណែងជានាយកប្រតិបត្តិ ក្រុម ហ៊ុន Mozilla។ ហេតុផលដែលធ្វើឲ្យ មានការលាឈប់ពីតំណែងនេះ ដើមហេតុគឺមកពីកាលពីឆ្នាំ ២០០៨ លោក Eich បានគាំទ្រនូវយុទ្ធនាការមួយ ដែលមានឈ្មោះថា Proposition 8 ដែលប្រឆាំងនឹងការរៀប អាពាហ៍ពិពាហ៍ ភេទដូចគ្នា ហើយលោក Eich ផ្ទាល់ក៏បានបរិច្ឆាទ ទឹកប្រាក់ផ្ទាល់ខ្លូន ១.០០០ដុល្លារអាមេរិកទៀតផង។
ប្រធានក្រុមការងាររបស់ Mozilla ជាច្រើនបានសរសេរ នៅលើបណ្ដាញ Twitter និង Facebook ដោយស្នើឲ្យ លោក Eich ចុះចេញពីតំណែង។ លោក Eich បានថ្លែងប្រាប់សារព័ត៌មាន CNet ថា លោកគ្មានបំណងចង់ចុះចេ ញពីតំណែងនោះទេ ប៉ុន្តែវាជាសេចក្ដី ត្រូវការរបស់បុគ្គលិក។
គួរបញ្ជាក់ផងដែរថា លោក Eich បានឡើងកាន់តំណែងជា នាយកប្រតិបត្តិ Mozilla កាលពីថ្ងៃទី២៥ខែមីនា ឆ្នាំ ២០១៤៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|