. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

.
លេច​ធ្លាយ​រូបភាព​ទូរស័ព្ទ iPhone 6 បញ្ចេញ​ដោយ​ វេ​ប​សាយ​បារាំង
April 02, 2014 (14:02:40) [ 1220 ]
 
 
ប្រសិនបើ​រូបភាព​លេច​ធ្លាយ​មាននៅ​លើ​វេ​ប​សាយ​បារាំង Nowwhereelse.fr ទាំងអស់នេះ​ត្រូវគេ​ជឿថា​ជាការ​ពិត​នោះ ទូរស័ព្ទ iPhone 6 ដែល​ពាក្យ​ចចាមអារ៉ាម​ថា​ត្រូវបាន​ដាក់ឈ្មោះថា iPhone Air នឹង​ក្លាយជា​ទូរស័ព្ទ​ស្រស់ ស្អាត​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ពិតៗ​ជាមិនខាន​។

​រូបភាព​ទាំងនេះ​បង្ហាញ​ពី​ម៉ូ​ដែល​កោង​ជាង និង​ស្តើង​ជាង ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ទូរស័ព្ទ HTC One​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ប្រហែលជា​អេក្រង់​ទូរស័ព្ទ​ដែល​ទីបំផុត​បាន​លយ​ដល់​គែម​តួ​ទូរស័ព្ទ​។

​រូបភាព​ទាំងនេះ​ត្រូវ​គ្នា​នឹង​រូប​ភាពលេច​ធ្លាយ​ដែល​គេ​បញ្ចេញ​លើក​មុន​នៅលើ​វេ​ប​សាយ Mac Rumors ប៉ុន្តែ​ដោយ ហេតុថា​ទូរស័ព្ទ​នេះ​នៅ​មិនទាន់​បានប្រកាស​នៅឡើយ ដូច្នេះ​ដំបូន្មាន​របស់​យើង​គឺ​ឲ្យ​ចាត់ទុក​រូបភាព​ទាំងនេះ​គ្រាន់តែ​ជា​រូបភាព​ក្នុង​មន្ទិលសង្ស័យ​បាន​ហើយ​។

​វា​លំបាក​ណាស់​ក្នុងការ​និយាយថា​នឹងមាន​ការផ្លាស់ប្តូរ​អ្វីខ្លះ​ជាមួយនឹង​ម៉ូ​ដែល​ទូរស័ព្ទ​ចុងក្រោយ​នេះ ឬក៏​ថា​រូបភាព​ទាំងនេះ​មាន​លក្ខណៈ​សុក្រឹត​ដែរ​ឬក៏​អត់ ប៉ុន្តែ​ម៉ូ​ដែល​គំរូ​ថ្មីៗ​នេះ​មួយ​ផ្សេងទៀត​ពី​លោក សាម បេ​ក​ខេ​ត (Sam Beckett) អ្នក​រចនា​ម៉ូដ​អង់គ្លេស​ដែលមាន​កំណត់ត្រា​ព្យាករណ៍​ត្រឹមត្រូវ​ល្អ​ដ៏​ចម្លែក​ថា​តើ​ទូរស័ព្ទ iPhone បន្ទាប់​នឹង​មើលទៅ​មាន​រូបរាង​របៀប​ម៉េច​នោះ ក៏បាន​ព្យាករណ៍​អំពី​ទូរស័ព្ទ iPhone 6 ស្តើង​ជាង​មុន ដែលមាន​អេក្រង់ ៤,៧ អ៊ី​ញ​ដែរ​។ ទំហំ​នេះ​គឺ​ធំ​ជាង​ស្គ្រី​ន ៤ អ៊ី​ញ​របស់​ម៉ូ​ដែល​មុនៗ​។

​ទោះយ៉ាងណា រូប​ភាពលេច​ធ្លាយ​នេះ​គឺ​វា​ផ្ទុយគ្នា​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ពី​វេ​ប​សាយ Business Insider និង Barron’s ដែល​មិនបាន​រាយការណ៍​ពី​ទូរស័ព្ទ​ដូចខាងលើ​នោះទេ ប៉ុន្តែ​រាយការណ៍​ពី iPhone ថ្មី​ពីរ​ប្រភេទ​ខុសគ្នា​ទៅវិញ គឺ​មួយ​មាន​ស្គ្រី​ន ៤,៧ អ៊ី​ញ និង មួយទៀត​មាន​ស្គ្រី​ន ៥,៥ អ៊ី​ញ​។

​កាសែត​ធុរកិច្ច​ប្រចាំថ្ងៃ Nikkei បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ ខែមីនា​ឆ្នាំ ២០១៤ ថា ក្រុមហ៊ុន Apple គ្រោង​នឹង​ចេញ​ទូរស័ព្ទ​ថ្មី​ក្នុង​ខែកញ្ញា​ខាងមុខ​នេះហើយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៥
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter