ស្ថាបនិក Mega Upload បង្កើត គណបក្សនយោបាយក្នុងប្រទេស ណូវែលសេឡង់
|
March 29, 2014 (09:48:53)
|
[ 1177 ] |
|
|
|
|
លោក Kim Dotcom ស្ថាបនិកគេហទំព័រ Mega Upload ដែលត្រូវបានរដ្ឋាភិបាលអាមេរិក បិទកាលពីឆ្នាំ ២០១២ នៅពេលនេះ បានឈានជើងចូលប្រឡូក នៅក្នុងវិស័យនយោបាយ នៅក្នុងប្រទេសណូវែលសេឡង់ (New Zea- land)។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
លោក Dotcom ថ្លែងប្រាប់សាធារណជនថា គណបក្សថ្មីរបស់លោកមានឈ្មោះថា "គណបក្សអ៉ីនធើណែត (Inter- net Party)" ដែលនឹងផ្ដល់សេរីភាព នៃការប្រើប្រាស់អ៉ីនធើណែត និងបច្ចេកវិទ្យា។
បុរសមហាសេដ្ឋីរូបនេះ បានឃោសនាថា គណបក្សរបស់លោក នឹងផ្ដល់ការប្រើប្រាស់អ៉ីនធើណែតក្នុងល្បឿនលឿន តម្លៃថោក និងផ្ដល់ឱកាសការងារ ផ្នែកបច្ចេកវិទ្យាយ៉ាងច្រើន ជាពិសេសគឺសេរីភាព និងឯករាជ្យក្នុងការប្រើប្រាស់ អ៉ីនធើណែត។ បន្ថែមលើនេះ លោក Dotcom បានសន្យាថា លោកនឹងធ្វើឲ្យមានសុវត្ថិភាពទៅលើការប្រើប្រាស់នូវ រូបិយប័ណ្ណឌីជីថល (Digital currency) នៅក្នុងប្រទេស។
បើតាមអ្នកច្បាប់នៅក្នុង ប្រទេសណូវែលសេឡង់បានបញ្ជាក់ថា ដើម្បីចូលរួមនៅក្នុងសភាបានលុះត្រាតែឈ្នះឆ្នោត ឬទទួលបានសំឡេងឆ្នោតយ៉ាងតិច ៥ភាគរយ។
គួរបញ្ជាក់ផងដេរថា លោក Dotcom ត្រូវបានអាជ្ញាធរអាមេរិក សហការជាមួយណូវែលសេឡង់ ចាប់ខ្លួននៅក្នុង ភូមិគ្រឹះរបស់លោក នៅក្នុងប្រទេសណូវែលសេឡង់ កាលពីខែមករា ឆ្នាំ ២០១២ ពីបទផ្ដល់កន្លែងរក្សាទុកនូវឯក សារវីដេអូ តន្ត្រី និងឯកសារផ្សេងទៀត ដោយរំលោភកម្មសិទ្ធិបញ្ញាជាពិសេសគឺប្រើប្រាស់អាវុធខុសច្បាប់ និងលាង លុយកខ្វក់ ប៉ុន្តែក្រោយមកត្រូវបានដោះលែង៕
(ប្រភពពី៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|