NSA ហ៊ែកចូល Sever របស់ក្រុមហ៊ុន Huawei និង លួចអ៊ីមែល និងបញ្ជីអតិថិជន
March 25, 2014 (13:27:08)
[ 1247 ]
សារព័ត៌មានពីរ បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ថា ទីភ្នាក់ងារស៊ើបការណ៍ សំងាត់អាមេរិក បានហ៊ែក (Hack) ចូល Sever អ៊ីមែល របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិន Huawei កាលពីប្រាំឆ្នាំមុន ដែលអំឡុងពេលនោះ មានការព្រួយបារម្ភខ្លាំងឡើងៗ ក្នុងទីក្រុងវ៉ាស៊ីនតោនថា ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍នេះគឺជាការគំរាម កំហែងចំពោះសន្តិសុខអាមេរិក, នេះបើយោងតាមវេបសាយ Daily Mail ផ្សាយថ្ងៃទី ២៣ ខែមីនា។
កាសែត Der Spiegel ប្រចាំសប្តាហ៍របស់អាល្លឺម៉ង់បានរាយការណ៍ដោយដកស្រង់ឯកសារស៊ើបការណ៍សំងាត់អាមេរិកដែលទម្លាយដោយអតីតបុគ្គលិក NSA លោក អេដវ៉ាដ ស្នូវដិន ថា ទីភ្នាក់ងារសន្តិសុខជាតិ (NSA) បាន ចាប់ផ្តើមផ្តោតគោលដៅលើ Huawei នៅដើមឆ្នាំ ២០០៩ ហើយបានជ្រាបចូលទៅក្នុងបញ្ជីអតិថិជន និងឯកសារអ៊ីមែលរបស់ក្រុមហ៊ុននេះយ៉ាងឆាប់រហ័ស។
លោក វីលៀម ប៊ី ប្លាំមឺ (William B. Plummer) អនុប្រធានកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុនបាននិយាយថា ក្រុម ហ៊ុន Huawei បង្ហាញការប្រឆាំងទៅនឹងសកម្មភាពដែលគំរាមកំហែងសន្តិសុខ Network។
លោកប្លាំមឺបានថ្លែងនៅក្នុងអ៊ីមែលមួយថា "Huawei ប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការសហការជាមួយបណ្តារដ្ឋាភិ បាលទាំងអស់ ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម និងអតិថិជនទាំងអស់ក្នុងលក្ខណៈបើកចំហរ និងតម្លាភាពដើម្បីដោះ ស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ Network និងការថែរក្សាទិន្នន័យលើសកលលោករួមគ្នា។ ព័ត៌មានបង្ហាញនៅក្នុងអត្ថបទកាសែត Der Spiegel និង កាសែត New York Times រម្លឹកម្ដងទៀតពីភាពចាំបាច់សម្រាប់បណ្តាក្រុមហ៊ុនទាំងអស់ឲ្យចេះប្រុងប្រយ័ត្នគ្រប់ពេលវេលា"។
កាសែត Der Spiegel បាននិយាយថា ក្នុងចំណោមមនុស្សដែលអ៊ីមែលរបស់ពួកគេត្រូវបានចូលអានដោយ NSA គឺប្រធានក្រុមហ៊ុន Huawei លោក រិន ហ្សេងហ្វី (Ren Zhengfei)។
ប្រតិបត្តិការដែលកាសែត Der Spiegel អះអាងថាត្រូវបានសហការជាមួយ CIA, FBI និង សេតវិមាន ក៏លួចយកប្រភពកូដសម្រាប់ផលិតផល Huawei ដែរ។ តាមរបាយការណ៍ គោលបំណងមួយគឺដើម្បីកេងចំណេញការពិតដែល ថា ឧបករណ៍របស់ក្រុមហ៊ុន Huawei ត្រូវបានប្រើយ៉ាងទូលំទូលាយដើម្បីបញ្ជូនសម្លេង និងចរាចរណ៍ទិន្នន័យនៅជុំវិញពិភពលោក។ ប៉ុន្តែរបាយការណ៍នេះនិយាយថា NSA ក៏បារម្ភផងដែរថា រដ្ឋាភិបាលចិនខ្លួនឯងអាចនឹងប្រើវត្ត មានក្រុមហ៊ុន Huawei ក្នុងបណ្តា Network បរទេសសម្រាប់គោលបំណងចារកម្ម។
ឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត Der Spiegel អ្នកនាំពាក្យ NSA លោកស្រី វ៉ានី វីនស៍ (Vanee Vines) បាននិយាយថា ទីភ្នាក់ងារនេះមិនធ្វើអត្ថាធិប្បាយលើសកម្មភាពដែលគេចោទប្រកាន់ជាក់លាក់ទេ។ លោកស្រីបាន លើកឡើងម្តងទៀតថា គោលជំហររបស់ NSA គឺថាសកម្មភាពរបស់ខ្លួនមានគោលបំណងតែមួយគត់គឺផ្តោតលើ "គោលដៅស៊ើបការណ៍សំងាត់បរទេសដែលមានសុពលភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការស៊ើបការណ៍សំងាត់"។
លោកស្រីវីនស៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលអ៊ីមែលទៅទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា "លើសពីនេះទៀត យើងមិនប្រើសមត្ថភាពស៊ើបការណ៍សំងាត់នៅបរទេសដើម្បីលួចព័ត៌មានសំងាត់ខាងពាណិជ្ជកម្មរបស់ក្រុមហ៊ុនបរទេសជំនួសមុខឲ្យក្រុមហ៊ុនផ្សេងនោះទេ ឬក៏ផ្តល់ការណ៍សំងាត់ដែលយើងទទួលបានឲ្យទៅបណ្តាក្រុមហ៊ុនអាមេរិកដើម្បីបង្កើនភាពប្រកួតប្រជែងអន្តរជាតិរបស់ពួកគេ ឬបង្កើនចង្វាក់ផលិតកម្មរបស់ពួកគេនោះឡើយ"៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018