បុគ្គលិកចាស់របស់ក្រុមហ៊ុន Microsoft ត្រូវបានគេចាប់ខ្លួន ពីបទ បែកធ្លាយ Window 8
|
March 25, 2014 (13:04:13)
|
[ 1154 ] |
|
|
|
|
លោក Alex Kibkalo ដែលជាវិស្វករផ្នែក Software របស់ក្រុមហ៊ុន Microsoft ត្រូវបានគេចាប់ខ្លួន នៅក្នុងទីក្រុង Seattle នៃរដ្ឋ Washington កាលពីថ្ងៃពុធ, ពីបទបែកធ្លាយកម្មវិធី Window 8 ឲ្យទៅអ្នកសរសេ ប្លុកម្នាក់ កាលពីពេលដែល Window 8 បានលេចចេញកាលពីឆ្នាំ 2012។ លោក Alex Kibkalo បានផ្ញើរទម្រង់ Window 8 និងកម្មវិធីដោះសារសំរាប់ Window 8 ឲ្យទៅអោយអ្នកសរសេរប្លុកជនជាតិបារាំង, នៅពេលគេបាន ដាក់បង្ហាញរូបភាពរបស់ Software នេះតាមអនឡាញ។
លោក Alex Kibkalo ដែលជាបុគ្គលិកសំរាប់ក្រុមហ៊ុន Microsoft អស់រយះពេលជាច្រើនឆ្នាំនៅក្នុងប្រទេសរុស្សី និងសាធារណៈរដ្ឋលីបង់, ហើយគាត់ត្រូវបានគេចោទប្រកាន់ពី បទបែកធ្លាយខុសច្បាប់កាលពីឆ្នាំ 2012 នេះ។ យោងតាមការបញ្ជាក់របស់លោក Redmond បាននិយាយថា "វាជា ការឆ្លើយតបទៅនឹងការត្រួតពិនិត្យឡើងវិញ នូវរឿងអាស្រូវមួយនេះ ហើយវាមានភាពប៉ះពាល់ដល់ក្រុមហ៊ុន Microsoft យ៉ាងខ្លាំង "។ ក្រុមFBI បានបើកការ ស៊ើបអង្កេតពីការលេចធ្លាយឯកសារសម្ងាត់នេះ កាលពីឆ្នាំ 2013។ លោក ត្រូវបានគេឃាត់ខ្លួនបន្ទាប់ពីអ្នកសរសេរ ប្លុកដែលគាត់បានផ្ញើរកម្មវិធីនេះ, បានទំនាក់ទំនងទៅក្រុម Microsoft ដើម្បីធ្វើការបញ្ជាក់ពីរឿងបែកធ្លាយឯកសារ នេះ។
យោងទៅតាមសារអេឡិចត្រូនិច (email)របស់អ្នកសរសេប្លុក និងកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលអ្នកទាំងពីរ បានជជែកគ្នា, ដែលត្រូវបានអ្នកស៊ើបអង្កេតបានរកឃើញរបស់ លោក Kibkalo ដែលបានលើកទឹកចិត្តដល់អ្នកសរ សេប្លុកថា "ខ្ញុំមិនត្រឹមតែអោយលោកបង្ហាញពត័មានផ្សេងៗ ដែល ទាក់ទងនឹង Window 8 នេះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងការចែកចាយ software សំរាប់ដោះសោរ Version នៃ OS នេះផងដែរ"។ លោក Kibkalo បាននិយាយថា "ខ្ញុំប្រហែលជានឹងបង្ហាញអ្នកពីជំនាន់ Enterprise នៃប្រភេទរបស់ Window នៅថ្ងៃនេះ "យោងទៅតាមសារអេឡិច ត្រូនិច កាលពីខែសីហា ឆ្នាំ 2012, នៅក្នុងរបាយការណ៍ចាប់ខ្លួន របស់លោក Kibkalo។
លោក Kibkalo ត្រូវបានគេចោទប្រកាន់ថា មានភាពទាក់ទងជាមួយការបែកធ្លាយមុនពេលកំណត់របស់ Window 7 ផងដែរ។ នៅក្នុងការសន្ទនាជាមួយនឹងអ្នកសរសេរប្លុកជនជាតិបារាំង, គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានលួច ចូលទៅការិយាល័យរបស់លោក Redmond, លោក Wash របស់ក្រុម Microsoft ដើម្បីចម្លងនូវទន្និន័យពីម៉ាស៊ីន ផ្ទុកទន្និន័យ (Server) របស់ក្រុមហ៊ុន។ លោក Kibkalo នឹងត្រូវបង្ហាញវត្តមានរបស់គាត់នៅតុលាការក្នុងស្រុករប ស់សហរដ្ឋអាមេរិចនៅសប្តាហ៍ក្រោយ, ពីបទចោទប្រកាន់ថា "ការលួចទន្និន័យពាណិជ្ជកម្មសម្ងាត់របស់ក្រុមហ៊ុន"។
(កែសម្រូលដោយ៖រ៉ាណា)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|