ការប្រើប្រាស់ទម្រង់មុខជា ID របស់គណនី Facebook ស្ទើតែអាច កត់ចំណាំទម្រង់មុខ ដូចជាមនុស្ស យើងដែរ
|
March 22, 2014 (07:12:46)
|
[ 1261 ] |
|
|
|
|
Facebook នឹងបញ្ចេញនូវបច្ចេកទេស កត់សំគាល់ទម្រង់មុខ ដែលមនុស្សយើង មិនអាចធ្វើទៅបាន។ អ្នកស្រាវជ្រាវ បណ្តាញសង្គម បានបង្កើតកម្មវិធីមួយ ឈ្មោះថា DeepFaceដែលជាកម្មវិធី សំរាប់សំគាល់នូវ ទម្រង់មុខរបស់មនុស្ស។
កម្មវិធីនេះត្រូវបានបង្កើតឡើងដោយលោក Taigman និងមិត្តរួមការងារនៅឯមន្ទីរពិសោធន៍ Facebook's Artificial Intelliegence។ កម្មវិធី DeepFace នេះ បាននឹងកំពុងអភិវឌ្ឍន៍លក្ខណៈផ្សេងៗ បន្ថែមទៀតទៅលើប្រព័ន្ឋរបស់ វា។ ប្រសិនបើរូបថតរបស់អ្នកមិនស្ថិតនៅចំកណ្តាលទេ កម្មវិធីនេះនឹងជួលកែសម្រួលចុះឡើង ដើម្បីធ្វើអោយរូបថត នោះ ត្រូវគ្នាជាមួយរូបថតនៅក្នុង Facebook របស់អ្នក។
ក្រុមរបស់លោក Taigman បានបង្កើតលក្ខណៈទម្រង់មុខ 3-D ពីរូបថតរបស់អ្នក។ ហើយកម្មវិធីនេះអាចបង្វិលរូប ថតចុះឡើងដើម្បីរកលក្ខណៈ ដូចគ្នាពីរូបថត។ ហើយប្រសិនបើកម្មវិធី DeepFace រកឃើញលក្ខណៈស្រដៀងគ្នា គ្រប់គ្រាន់រវាងរូបថតពីរហើយ វានឹងប្រាប់យើងថា "រូបភាពទាំងពីរដូចគ្នាហើយ"។
អ្នកស្រាវជ្រាវសំរេចបានលទ្ឋផល 97.25 % ក្នុងការកត់សំគាល់លក្ខណៈដូចគ្នារវាងរូបថតទាំងពីរ ប៉ុន្តែវាជាការមួយ ដ៏អាម៉ាសដែលវាមិនអាចស្មើនឹង 97.5 % នៃការចំណាំទម្រង់មុខរបស់មនុស្សយើងបាន។ ទោះបីជាយ៉ាងណាក៏ ដោយ កម្មវិធីនេះកំពុងស្ថិតនៅក្នុងគំរោងស្រាវជ្រាវបន្តទៀត, អ្នកស្រាវជ្រាវនឹងធ្វើបទបង្ហាញនូវការងាររបស់ពួកគេ នៅក្នុងសិន្និសិទ IEEE ស្តីពីចក្ខុវិស័យរបស់កុំព្យូទ័រ និងកម្មវិធីកត់សំគាល់គំរូផ្សេងៗ នៅក្នុងខែមិថុនានេះ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|