ម៉ាស៊ីនអានសៀវភៅ និងជាទូរស័ព្ទផងដែរ
|
March 17, 2014 (09:43:41)
|
[ 1188 ] |
|
|
|
|
ក្រុមហ៊ុន Onyx របស់ប៉ូឡូញ ទើបតែឧទ្ទេសនាម ស៊េរីទូរស័ព្ទថ្មី១ មានបន្ថែមមុខងារ ជាម៉ាស៊ីនអានសៀវភៅ ហើយអាចប្រើបន្តបន្ទាប់ បានរយៈពេល ២ សប្តាហ៍ ទើបបញ្ចូលថ្មម្តង (សាកថ្ម) ។
ប្រសិនបើបណ្តា Smart phone បច្ចុប្បន្ន តែងត្រូវសាកបញ្ចូលថ្ម ក្នុង ១ ថ្ងៃ ជាង ១កងនោះ ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Onyx អាចប្រើបានដល់ទៅកន្លះខែ ទើបតម្រូវឲ្យសាកថ្មម្តងទៀត ។ គេបានដាក់បង្ហាញវា ក្នុងព្រឹត្តិការណ៍ Cebit នៅ Hannover ប្រទេសអាល្លឺម៉ង់ ។ តាមនោះ Ink Phone មានអេក្រង់ទឹកខ្មៅ អេឡិចត្រូនិក ទំហំ ៤,៣ អ៊ីង (inch) និងមានលក្ខណៈស្រដៀងនឹងស៊េរី ម៉ាស៊ីនអានសៀវភៅ Kindle ដំបូងរបស់ក្រុមហ៊ុន Amazon ។
តាមគេហទំព័រ Engadget នេះជាស៊េរីបរិក្ខារកូនកាត់ រវាង Smart phone និងម៉ាស៊ីនអានសៀវភៅ ហើយបើនិយាយឲ្យចំទៅ វាជាម៉ាស៊ីនអានសៀវភៅ ដែលរ៉ាប់រងបន្ថែមមុខងារ ហៅ, ផ្ញើសារ , មើលគេហទំព័រ ។
អេក្រង់ E Ink Flex ត្រូវបានការពារ ដោយកញ្ចក់ Gorilla ព្រមទាំងប្រព័ន្ធប្រតិបត្តិការល្បឿន ១ GHz និង RAM 512 MB សំណុំចងចាំ ៤ GB , គាំទ្រដោយប័ណ្ណ Micro SD , ថ្មពិល ១.៨០០ mAh ប្រើប្រតិបត្តិការ Andriod ។ Ink Phone នឹងចាប់ផ្តើមដាក់លក់នៅអាល្លឺម៉ង់ និងប៉ូឡូញ នាខែមិថុនា ២០១៤ ក្នុងតម្លៃ ១៤០ អឺរ៉ូ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|