Microsoft ផ្តល់អាជ្ញាប័ណ្ណ Windows Phone ដល់ក្រុមហ៊ុនផលិត Smart Phone មួយចំនួន ដោយឥត គិតថ្លៃ
March 17, 2014 (09:42:16)
[ 1143 ]
ក្រុមហ៊ុន Microsoft កំពុងពិចារណាផ្តល់ ជូនប្រព័ន្ធដំណើរការ Windows Phone ដោយឥតគិតថ្លៃសម្រាប់ក្រុម ហ៊ុនផលិតស្មាតហ្វូន មួយចំនួន នៅពេលចុងក្រោយនេះ ។
យោងតាមគេហទំព័រឥណ្ឌា មួយបានចុះផ្សាយថា ក្រុមហ៊ុន Microsoft កំពុងបញ្ឈប់ ការយកតម្លៃអាជ្ញាប័ណ្ណទៅ លើក្រុមហ៊ុនផលិតស្មាតហ្វូនឥណ្ឌាពីរគឺ ក្រុមហ៊ុន Karbonn និង Lava ហើយក្រុមហ៊ុនទាំងពីរអាចនឹងដាក់បង្ហាញ ស្មាតហ្វូន ដែលមានប្រព័ន្ធដំណើរការ Windows Phone ក្នុងរយៈពេលពីរបីខែទៀតនេះ។ ជាពិសេស ក្រុមហ៊ុន Microsoft កំពុងពិភាក្សាជាមួយក្រុមហ៊ុន ឥណ្ឌាទាំងពីរអំពីរ ការផលិតស្មាតហ្វូនដែលមាន តម្លៃថោកផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft លុបបំបាត់អាជ្ញាប័ណ្ណ Windows Phone គឺជាយុទ្ធសាស្រ្តមួយដែលមាន សក្តានុពល ដើម្បីបង្កើន ចំនួនការប្រើប្រាស់ Windows Phone ទៅលើទីផ្សារស្មាតហ្វូន។ មិនត្រឹមតែប៉ុណ្ណោះក្រុម ហ៊ុន Microsoft នឹងបង្ហាញប្រព័ន្ធដំណើរការថ្មីគឺ Windows Phone 8.1 សម្រាប់ស្មាតហ្វូនក្នុងពេលឆាប់ៗនេះ៕