សេវាកម្ម Milk Music របស់ Samsung ហក់ចូលមកប្រកួតប្រជែង ក្នុងទីផ្សារដ៏ចង្អៀត
|
March 10, 2014 (10:26:33)
|
[ 1165 ] |
|
|
|
|
ក្រុមហ៊ុន Samsung បានបញ្ចេញសេវាកម្មតន្ត្រីឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy របស់ខ្លួន ដោយហក់ចូលក្នុងទីផ្សារដ៏ចង្អៀតមួយ ដែលមានដូចជាសេវាកម្ម Pandora, Spotify និង iTunes របស់ Apple រួចជា ស្រេចទៅហើយនោះ។ សេវាកម្មដែលគេដាក់ឈ្មោះថា Milk Music នឹងផ្តល់ជូននូវប៉ុស្តិ៍វិទ្យុឥតគិតថ្លៃចំនួន ២០០ ប៉ុស្តិ៍ដល់អតិថិជន ដែលប្រើប្រាស់ឧបករណ៍ Samsung Galaxy។
លោក ហ្គ្រេហ្គោរី លី (Gregory Lee) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Samsung Telecommunications America បាននិយាយថា "សេវាកម្ម Milk ណែនាំនូវវិធីសាស្ត្រថ្មីចំពោះតន្ត្រី ដែលឆ្លុះបញ្ចាំងពីភាពនាំមុខខាងការ ច្នៃប្រឌិតរបស់យើង និង ការផ្តោតសំខាន់របស់យើងលើបទពិសោធន៍ល្អដាច់គេសម្រាប់អតិថិជន។ យើងនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍តន្ត្រីដ៏សម្បូរណ៍បែបយ៉ាងអស្ចារ្យ ដែលបានបង្កើតឡើងនៅជុំវិញអ្វីដែលសំខាន់បំផុតចំពោះពួកគេ និង បែបផែនជីវិតរបស់ពួកគេ"។ សេវាកម្ម Milk ត្រូវបានដំណើរការដោយសេវាកម្មវិទ្យុ Slacker។
ក្រុមហ៊ុនបានលើកឡើងថា ខ្លួនផ្តល់ជូននូវ "កម្មវិធីតន្ត្រីដ៏ពិសេសពីតន្ត្រីដែលលក់ដាច់បំផុតរបស់សិល្បៈករសិល្បៈ ការិនីដែលទើបតែរះ" ដែលអាចរកបានតែនៅលើសេវាកម្មថ្មីនេះផ្តាច់មុខប៉ុណ្ណោះ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស ដែល ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក និង កំពុងប្រកួតប្រជែងជា មួយ Apple ក្នុងទីផ្សារអាមេរិក បាននិយាយថា សេវាកម្មនេះនឹងត្រូវផ្តល់ជូនដោយមិនតម្រូវឲ្យមាន Log-in និងមិនចាំបាច់ប្រោវ (Browse) រកមើលតារាចម្រៀង ឬ បទចម្រៀងចំៗនោះទេ។
សេវាកម្មនេះនឹងមានស្ថានីយវិទ្យុដែលចាក់ចម្រៀងសុទ្ធចំនួន ២០០ ប៉ុស្តិ៍ និងមានចម្រៀងជាង ១៣ លានបទ ហើយដូចសេវាកម្មដទៃទៀតដែរ សេវាកម្មនេះនឹងអនុញ្ញាតឲ្យរំលងបទចម្រៀងចំនួន ៦ បទរាល់មួយម៉ោងម្តងក្នុងមួយស្ថានីយ៍។ Apple កាលពីឆ្នាំមុនបានណែនាំសេវាកម្មវិទ្យុ iTunes គិតកម្រៃរបស់ខ្លួន ដែលអនុញ្ញាតឲ្យអតិថិជនទិញបទចម្រៀងពីកាតូឡុករបស់ iTunes៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|