រថយន្តគំរូ Peugeot ដើរដោយ ថាមពលខ្យល់ និងស៊ីសាំងអស់ តែ២ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ
|
March 04, 2014 (12:04:24)
|
[ 1165 ] |
|
|
|
|
ក្រុមហ៊ុនរថយន្តបារាំង Peugeot បានបង្ហាញការប្រឹងប្រែងចុងក្រោយបំផុតរបស់ខ្លួន ក្នុងផ្នែករថយន្តការពារបរិស្ថាន ដោយណែនាំនូវប្រព័ន្ធ ម៉ាស៊ីន Hybrid Air ថ្មី ដែលផ្គុំគ្នារវាង ម៉ាស៊ីនសាំងធម្មតា ជាមួយនឹងខ្យល់បង្ហាប់។
ប្រព័ន្ធម៉ាស៊ីនថ្មីនេះ មានសមត្ថភាពរត់ពឹងផ្អែក តែលើខ្យល់តែមួយគត់ បានដល់ទៅ ៨០ ភាគរយនៃរយៈពេលបើកបរសរុប ជាហេតុនាំឲ្យមានការ សន្សំសំចៃឥន្ធនៈ មិនគួរឲ្យជឿឡើយ ដោយប្រើសាំងអស់តែ ២ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ។
ប្រព័ន្ធ Hybrid Air មិនមែនគ្រាន់តែ ជាម៉ាស៊ីនគំរូប៉ុណ្ណោះទេ ដោយម៉ាស៊ីនប្រភេទនេះ ត្រូវគេរំពឹងថា នឹងមាននៅក្នុងម៉ូដែលរថយន្ត ដែលមានស្រាប់ដូចជា Peugeot 208 និង Citroen C3 ដោយអាចកាត់បន្ថយ នូវការបញ្ចេញកាបូនរបស់វា ឲ្យស្ថិតក្រោមកំរិតមួយ ដែលសហភាពអឺរ៉ុប តម្រូវឲ្យមាន។ វាគឺជាកត្តាដ៏ធំមួយ សម្រាប់បណ្តាក្រុមហ៊ុន ផលិតរថយន្តអឺរ៉ុប នៅពេលរចនាម៉ូដ រថយន្តរបស់ខ្លួន។
ប្រព័ន្ធម៉ាស៊ីននេះ ក៏មានតម្លៃសមរម្យ មិនគួរឲ្យជឿផងដែរ ដោយការប៉ាន់ស្មាន ក្នុងការចំណាយ ទៅលើរថយន្តដែលដំណើរការលើម៉ាស៊ីននេះ មានចំនួនប្រហែលតែ ២០០០ ដុល្លារប៉ុណ្ណោះ តិចជាងបណ្តាប្រព័ន្ធម៉ាស៊ីនហាយប្រ៊ីដដទៃទៀត នាពេលបច្ចុប្បន្ននេះទៅទៀត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|