ប៊ីល ហ្គេតទទួលបានតំណែង កំពូលមកវិញក្នុងនាមជា មនុស្សមានជាងគេបំផុត លើពិភពលោក
|
March 04, 2014 (11:48:14)
|
[ 1160 ] |
|
|
|
|
ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត (Bill Gates) បានទទួលតំណែងកំពូលក្នុងនាមជាមនុស្សមានជាងគេបំផុតរបស់ពិភពលោក នេះបើយោងតាមការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំនៃមហាសេដ្ឋីសកលលោករបស់ទស្សនាវដ្តី Forbes។
តម្លៃទ្រព្យសម្បត្តិសរុបទាំងអស់ របស់លោកហ្គេត ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៧៦ ពាន់លានដុល្លារ នៅឆ្នាំនេះ កើនឡើងពីចំនួន ៦៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣។
ការកើនឡើងទ្រព្យសម្បតិ្ត របស់លោកនេះ បានទម្លាក់មហាសេដ្ឋី ទូរគមនាគមន៍របស់ម៉ិកស៊ិក លោក ខាឡូស ស្លីម (Carlos Slim) ចេញពីតំណែងលេខមួយ មកលេខពីរវិញ។
សរុបជារួម ឆ្នាំនេះមានមហាសេដ្ឋីចំនួន ១.៦៤៥ រូបមិនធ្លាប់មានពីមុនមក ផ្អែកតាម Forbes។ ទស្សនាវដ្តី Forbes និយាយថា ទឹកប្រាកចាំបាច់ ដើម្បីចូលក្នុងចំណាត់ថ្នាក់ កំពូលទាំង ២០ ឥឡូវគឺមានចំនួន ៣១ ពាន់លានដុល្លារ កើនឡើងពីចំនួន ២៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ យោងតាម Forbes លោកហ្គេតបានឈរលំដាប់កំពូល នៃតារាងនេះចំនួន ១៥ ឆ្នាំក្នុងចំណោម ២០ ឆ្នាំចុងក្រោយនេះ។
បណ្តាអ្នកមានចេញពី ក្រុមហ៊ុនបច្ចេកវិទ្យា មានចំនួនច្រើនជាងគេ នៅក្នុងបញ្ជី ដោយស្ថាបនិក Facebook លោក ម៉ាក ហ្សាក់កឺបឺក (Mark Zuckerberg) បានក្លាយជាអ្នករកទ្រព្យសម្បត្តិ បានច្រើនជាងគេបំផុត។
ទ្រព្យសម្បត្តិរបស់លោក ដែលកើនឡើងច្រើនជាងពីរដង រហូតដល់ ២៨,៥ ពាន់លានដុល្លារនោះ ស្ទុះឡើងដោយសារតែការកើនឡើង យ៉ាងគំហុកនៃតម្លៃភាគហ៊ុន របស់បណ្តាញសង្គមមួយនេះ។
ប្រធាននាយកប្រតិបត្តិ របស់បណ្តាញសង្គមមួយនេះ លោក សឺរីល សេនបឺក (Sheryl Sandberg) ក៏ជាប់ក្នុងបញ្ជីនេះជាលើកដំបូងផងដែរ។
ស្ថាបនិកក្រុមហ៊ុន WhatsApp លោក ជែន គួម (Jan Koum) និង ប្រេន អាកសិន (Brian Acton) បានចូលក្នុងបញ្ជីនេះដែរ ដោយឈរនៅលំដាប់លេខ ២០២ និង ៥៥១ ដោយសារតែការទិញកម្មវិធី Messaging របស់ Facebook៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|