ក្រុមអ្នកស្រាវជ្រាវជប៉ុន កំពុងធ្វើតេស្តកុំព្យូទ័រ ពាក់នៅត្រចៀកដ៏តូចមួយ
March 04, 2014 (09:56:18)
[ 1160 ]
យោងតាមវេបសាយ new.com.eu បានឲ្យដឹងថា កុំព្យូទ័រផ្ទាល់ខ្លួនដ៏តូចមួយដែលអាចពាក់នៅលើត្រចៀក និង អាចគ្រប់គ្រងជាមួយនឹងការព្រិចភ្នែក ឬ ការលៀនអណ្តាត កំពុងត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងប្រទេសជប៉ុន។
ឧបករណ៍ឥតខ្សែទម្ងន់ ១៧ ក្រាមនេះមានសមត្ថភាព Bluetooth និង ត្រូវបានបំពាក់ជាមួយ GPS, ត្រីវិស័យ, ឧបករណ៍ Gyro-Sensor, ថ្ម, ឧបករណ៍សម្រាប់វាស់ស្ទង់សម្ពាធបរិយាកាស, Speaker និង ម៉ៃក្រូហ្វូន។
កុំព្យូទ័រអាចពាក់បានត្រូវបានអ្នកធ្វើអត្ថាធិប្បាយជាច្រើនគិតថាជាឧបករណ៍ល្បីនាពេលបន្ទាប់ក្នុងបច្ចេកវិទ្យា ខណៈផលិតផលជាច្រើនដូចជា Google Glass ជាដើមកំពុងតែមានភាពលេចធ្លោបណ្តើរៗហើយនោះ។
លោ កាហ្ស៊ូហ៊ីរ៉ូ តានីហ្គូជី (Kazuhiro Taniguchi) នៃសាកលវិទ្យាល័យ Hiroshima City University បានឲ្យដឹងថា ឧបករណ៍ដែលគេស្គាល់នាខណៈពេលនេះថា “Earclip-type Wearable PC” នេះមាន Microchip និង កន្លែងផ្ទុកទិន្នន័យ ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចដាក់បញ្ចូលកម្មវិធីក្នុងកុំព្យូទ័រ។
ម៉ូដឧបករណ៍នេះគឺផ្អែកទៅលើការរៀបចំផ្កា "ikebana" ប្រពៃណីរបស់ជប៉ុន។
លោកតានីហ្គូជីបាននិយាយក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះខណៈលោកបានបង្ហាញកុំព្យូទ័រគំរូពណ៌ខ្មៅមួយថា "យើងបានបង្កើតឧបករណ៍នេះឡើងជាមួយនឹងគោលគំនិតមួយដែលថា មនុស្សនឹងពាក់វាក្នុងរបៀបតែមួយដែលពួកគេពាក់ក្រវិលដូច្នោះដែរ"។
ប្រព័ន្ធ ដែលក្រុមអ្នកអភិវឌ្ឍន៍សង្ឃឹមថានឹងរួចរាល់សម្រាប់បុណ្យណូអែលឆ្នាំ ២០១៥ អាចភ្ជាប់ទៅជាមួយ iPod ឬ ឧបករណ៍ផ្សេងទៀត ហើយនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រុករកមើលតាមរយៈកម្មវិធីសូហ្វវែ ដោយប្រើការបញ្ចេញទឹកមុខ ដូចជា ញ៉ាក់ចិញ្ចើម លៀនអណ្តាត កំរើកច្រមុះ ឬ ដោយការខាំមាត់ជាដើម។
ឧបករណ៍នេះប្រើប្រាស់ Sensor បញ្ចេញភ្លើងក្រហម ដែលត្រួតពិនិត្យចលនាតូចៗនៅក្នុងត្រចៀក ដែលនឹងប្រែ ប្រួលអាស្រ័យលើរបៀបដែលភ្នែក និង មាត់ធ្វើចលនា។
ដោយសារតែអ្នកប្រើប្រាស់មិនអាចផ្លាស់ទីដៃទាំងទ្វេបាន អ្នកអភិវឌ្ឍន៍ឧបករណ៍នេះបាននិយាយថា វាអាចបម្រើជា "ដៃទីបី" សម្រាប់គ្រប់គ្នាចាប់ពីអ្នកថែទាំអ្នកជំងឺរហូតដល់អ្នកឡើងភ្នំ, អ្នកជិះម៉ូតូរហូតដល់អ្នកអវកាស, ក៏ដូចជាជនពិការផងដែរ។
លោកតានីហ្គូជីបាននិយាយ "ឧបមាថាខ្ញុំឡើងភ្នំ មើលទៅលើមេឃពេលយប់ និង មើលផ្កាយដ៏ភ្លឺចិញ្ចាចនៅទីនោះ ឧបករណ៍នេះអាចប្រាប់ខ្ញុំបានថាវាគឺជាអ្វី។ ខណៈដែលវាដឹងថាកំរិតនីវ៉ូសមុទ្រណាដែលខ្ញុំកំពុងស្ថិតនៅ ទិសដៅណាដែលខ្ញុំកំពុងមើលទៅ និង នៅមុំប៉ុន្មាននោះ វាអាចប្រាប់ខ្ញុំថា 'ផ្កាយភ្លឺដែលអ្នកកំពុងមើលនោះគឺជាផ្កាយ Sirius' "។
ការប្រើស្មាតហ្វូនដើម្បីភ្ជាប់ទៅអ៊ីនធឺណេតមានន័យថាអ្នកអាចភ្ជាប់ទំនាក់ទំនងដោយស្វ័យប្រវត្តិពីទីកន្លែងដ៏ឆ្ងាយជាមួយមនុស្ស ដែលកំពុងប្រើស្មាតហ្វូនភ្ជាប់ដូចអ្នកដែរ។
លោកតានីហ្គូជីបាននិយាយ "វាអាចភ្ជាប់អ្នកជាមួយនឹងមនុស្សម្នាក់ដែលកំពុងមើលទៅផ្កាយដូចគ្នានៅទីកន្លែងឆ្ងាយក្នុងពេលតែមួយ" ដោយជម្រុញឲ្យមនុស្សអាចផ្លាស់ប្តូរចំណាប់អារម្មណ៍ជាមួយគ្នាបាន៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018