Nokia ទិញពាណិជ្ជកម្មផ្តាច់មុខ នៅលើគេហទំព័រ CNN ដ៏ល្បីរបស់ អាមេរិក
February 25, 2014 (10:29:25)
[ 1248 ]
ស្របពេលដែល សមាជទូរស័ព្ទពិភពលោក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ទីក្រុងបាសេឡូណា Nokia បានប្រកាសចេញលក់ នូវផលិតផល ៤ ប្រភេទរបស់ Nokia ដោយក្នុងនោះក្រុមហ៊ុន បានចំណាយលុយ យ៉ាងច្រើនដើម្បីទិញ ពាណិជ្ជកម្មផ្តាច់មុខ នៅគេហទំព័រព័ត៌មានដ៏ល្បី CNN នៅទំព័រមុខ ដាក់បង្ហាញទូរស័ព្ទ 1520 ដែលជា Smart Phone ដ៏អស្ចារ្យសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ ។
លោក Stephen Elop នាយកប្រតិបត្តិរង នៃក្រុមហ៊ុន Mircrosoft ទទួលបន្ទុកលើផលិតផល និងសេវាកម្ម Nokia បានលើកឡើងថា «Nokia បានភ្ជាប់អ៉ីនធឺណេតជូន បណ្តាជនប្រុសស្រីនៅទូទាំងពិភពលោក រាប់ពាន់លាននាក់ រួចមកហើយ។ ដោយឡែកនៅក្នុងថ្ងៃនេះ យើងបានបង្ហាញពិភពលោកឲ្យបានឃើញ អំពីសែស្រឡាយផលិតផល ថ្មីៗរបស់យើង ដែលបានបង្កើតឡើងដើម្បីឲ្យ អតិថិជនមួយពាន់លាននាក់ទៀត អាចចូលទៅប្រើប្រាស់អ៉ីនធឺណេត ដោយទទួលបាននូវបទពិសោធន៍ យ៉ាងល្អប្រសើរប្រាកដមែន»។
សូមជំរាបថា សែស្រឡាយ Nokia X ដែលមានស្មាតហ្វូន Nokia X, X+ និង Nokia XL ត្រូវបានដាក់បង្ហាញនៅក្នុង កម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) សម្រាប់បំពេញតម្រូវការទីផ្សារ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងសេវាកម្ម ពេញលេញពី Microsoft ។
(ប្រភពពី៖ដើមអម្ពិល)
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018