តូយ៉ូតា បង្ហាញរថយន្ត Avanza លើកដំបូង នៅកម្ពុជា
|
February 24, 2014 (12:19:17)
|
[ 1227 ] |
|
|
|
|
ក្រុមហ៊ុន តូយ៉ូតូ (ខេមបូឌា) បានបង្ហាញពីរថយន្ត Avanza លើកដំបូង នៅក្នុងប្រទេសកម្ពុជា កាលពីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ។ រថយន្តតូយ៉ូតា Avanza ស៊េរីឆ្នាំ២០១៤ គឺជាប្រភេទ រថយន្ត MPV ដែលត្រូវបានរចនាឡើង តាមបច្ចេកវិទ្យាទំនើប របស់ជប៉ុន ដោយអាចប្រើប្រាស់ ដោយលេខអូតូ ១.៥លីត្រ និងលេខដៃ ១.៣លីត្រ ជាមួយនឹងម៉ាស៊ីន VVT-I (4-Cylinder In-Line, 16 Valve, DOHC) ដែលសន្សំសំចៃប្រេងកម្រិតខ្ពស់ ។
ជាមួយនឹងប្រព័ន្ធហ្រ្វាំង ABS រថយន្តតូយ៉ូតា Avanza ស៊េរីឆ្នាំ២០១៤ ត្រូវបានរចនាឡើង ដោយការបំពាក់នូវ ប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ដែលអាចស៊ាំទៅនឹងស្ថានភាពផ្លូវផងដែរ ។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា រថយន្ត Avanza ស័ក្តិសម នឹងទីផ្សារកម្ពុជាណាស់ ខណៈដែលពលរដ្ឋ កំពុងមានតម្រូវការខ្ពស់ ទៅលើការប្រើប្រាស់រថយន្ត ។
លោកថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា រថយន្តនេះពិជាស័ក្តិសមបំផុត សម្រាប់ការប្រើប្រាស់ និងបង្កើតនូវ ឧត្តមភាព នៃជីវិតគ្រួសារ របស់លោកអ្នក” ។
គួរបញ្ជាក់ថា តូយ៉ូតា (ខេមបូឌា) ជាក្រុមហ៊ុន ចែកចាយរថយន្ត តូយ៉ូតា ដ៏ចំណាស់មួយ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ក្រុមហ៊ុនបាននាំមកនូវ រថយន្តល្បីៗជាច្រើនមកពីប្រទេសជប៉ុន ដូចជា Toyota Hilux Vigo, Land Cruiser, Land Cruiser Prado, Hace, Camry, Corolla និង Alphard ជាដើម ៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|