យន្តហោះប្រណីត នាពេលអនាគត
|
February 24, 2014 (05:54:14)
|
[ 1666 ] |
|
|
|
|
យន្តហោះប្រណីតធុនតូចប្រភេទថ្មីS-512តម្លៃ៨០លានដុល្លារនឹងមានលើសពីអ្វីដែលលោកអ្នករំពឹងទុក។ យន្តហោះធុនតូចល្បឿនលឿនជាងសម្លេងដែលត្រូវបានផលិតដោយក្រុមហ៊ុន Spike Aerospace មានបង្អួចជាកញ្ចក់រួមមួយផ្ទាំងវែងគឺផ្ទាំងអេក្រង់ ដែលអាចបង្ហាញយ៉ាងច្បាស់នូវទស្សនីយភាព ក្នុងរូបនៅខាងក្រៅយន្តហោះ។
កាម៉េរ៉ាតូចៗ ដែលត្រូវគេបានបង្កប់ នៅក្នុងយន្តហោះនោះ នឹងផ្តល់រូបភាពមកឱ្យ អេក្រង់យ៉ាងធំ ដែលមានរាងស្តើងមួយ។ ហើយកាម៉េរ៉ានោះ នឹងផ្តល់នូវរូបភាពយ៉ាងច្បាស់ អំពីទស្សនីយភាព នៅខាងក្រៅយន្តហោះ។ លោកអ្នកអាចធ្វើការបញ្ជា ផ្លាស់ប្តូររូបភាពដែលបង្ហាញ នៅលើអេក្រង់នោះ។ ឧទាហរណ៍ ប្រសិនបើលោកអ្នកមានភាពធុនទ្រាន់ ក្នុងការហោះហើរ ពីលើវាលខ្សាច់ លោកអ្នកបញ្ជា ឱ្យអេក្រង់នោះបង្ហាញពី កំពូលភ្នំដែលគ្របដណ្តប់ដោយព្រិល។
ក្រៅពីគុណសម្បត្តិទាំងនោះ ការងាកពីការប្រើបង្អួច នឹងជួយកាត់បន្ថយ ការកកិតនិងទំនាញខ្យល់ ទៅលើយន្តហោះ និងអាចបង្កើនល្បឿនឱ្យហោះ ដែលនេះមានន័យថា អ្នកអាចទៅដល់គោលដៅ បានលឿនជាងមុន។ មិនតែប៉ុណ្ណោះ ទម្ងន់នឹងត្រូវកាត់បន្ថយ ដោយសារការមិនត្រូវការឆ្អឹងដែកដើម្បីទប់បង្អួច និងជួយសម្រួលនៅក្នុងការសាងសង់យន្តហោះនោះ។
យន្តហោះនោះ នឹងមានការដាក់បញ្ចូល នូវគ្រឿងប្រដាប់ទំនើប និងប្រព័ន្ធជំរុញម៉ាស៊ីន ដែលអាចដឹកអ្នកដំណើរចំនួន១៨ នាក់ក្នុងល្បឿន ២.២០៤ គីឡូម៉ែត្រក្នុងម៉ោង ដែលអាចឱ្យការធ្វើដំណើរពីទីក្រុង ឡូសអេនជេឡេស សហរដ្ឋអាមេរិក ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងតែរយៈពេលតែ ប្រាំបីម៉ោង ជាជាងរយៈពេលស្តង់ដារ ១៤ ទៅ ១៦ ម៉ោង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|