កាលពីថ្មីៗនេះ មានសេចក្ដីរាយការណ៍ជាច្រើនសុទ្ធតែបានអះអាងថា ក្រុមហ៊ុន Nokia នឹងបង្ហាញ Nokia X ដែល ជាស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដំបូងបំផុត ហើយនឹងបង្ហាញខ្លួននៅសប្ដាហ៍ក្រោយ។ ដោយ ឡែក នៅថ្ងៃនេះ សារព័ត៌មាន Phone Arena បានចុះផ្សាយថា Nokia X ត្រូវបានផលិតឡើងដោយរោងចក្រ Nokia នៅក្នុងប្រទេសហុងគ្រី ដែលទាំងការផលិត និងការសាកល្បងសុទ្ធតែត្រូវបានធ្វើឡើងនៅទីនោះ។
ប្រភពថ្មីនេះ បានអះអាង ១០០ ភាគរយថា ក្រុមហ៊ុន Nokia ពិតជាមាន Nokia X ហើយនឹងបង្ហាញនៅក្នុងព្រឹត្តិ ការណ៍ MWC 2014 ដែលនឹងបង្ហាញនៅសប្ដាហ៍ក្រោយ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ (ពីថ្ងៃទី២៤- ២៧ខែកុម្ភៈ)។ នេះជាព័ត៌មានចុងក្រោយ និងច្បាស់អំពី Nokia X ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅមិនទាន់ជឿបានទេ ថា Microsoft អនុញ្ញាតឲ្យ Nokia ប្រើ Android ទាំងដែលខ្លួនមាន Windows Phone៕