ទូរស័ព្ទ Samsung Galaxy Note 3 ជាស្មាត ហ្វូនធំ និងមានល្បឿន លឿន
|
February 18, 2014 (13:37:21)
|
[ 1138 ] |
|
|
|
|
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់និយាយលេងសើចអំពីទូរស័ព្ទធំសំពីងសំពោងទាំងនេះថាមានប្រភពចេញពីកូរ៉េកាល ពីប៉ុន្មានឆ្នាំមុន។ យើងហៅទូរស័ព្ទទាំងនេះថា ផាប្លេត (Phablet) ហើយបន្ទាប់មកយើងមិនហៅទូរស័ព្ទទាំងនោះថា អញ្ជឹងទៀតទេ ព្រោះយើងស្អប់ពាក្យផាប្លេតនេះ។ ឥឡូវ ជាមួយនឹងភាពភ្ញាក់ផ្អើលនៅពីក្រោយយើង យើងទើបតែចាប់ផ្តើមហៅទូរស័ព្ទមួយដែលមានអេក្រង់ទំហំ ៥,៧ អ៊ីញថាស្មាតហ្វូនហើយវាងាយស្រួលក្នុងការពន្យល់ហេតុផលណាស់ដែលថា Samsung បានធ្វើឲ្យទូរស័ព្ទក្នុងទំហំប៉ុននេះមានលក្ខណៈល្អដាច់គេ។
វាពិតជាគួរឲ្យអស់សំណើចណាស់ដែលយើងទាំងអស់គ្នាឆាប់ស៊ាំទៅនឹងទូរស័ព្ទទំហំធំដូចជាទូរស័ព្ទ Note ដូច្នេះ។ មនុស្សធ្លាប់ប្រឹងច្បាមដៃរបស់ពួកគេលើគែមរបស់វា ហើយបន្ទាប់មកកាន់វាដាក់នឹងនៅមុខរបស់ពួកគេហាក់បី ដូចជារឿងកំប្លែងមួយអញ្ជឹង ដែលនាំគ្នាទៅចាត់ទុកឧបករណ៍បែបនេះជាទូរស័ព្ទ។
ក្នុងវេបសាយប្រៀបធៀបទូរស័ព្ទ WhistleOut ទូរស័ព្ទ Note 3 មិនមែនថាគ្មានកន្លែងសម្រាប់ទុកដាក់នោះទេ មិនថាពេលកាន់ក្នុងដៃ ឬដាក់ក្នុងហៅប៉ៅនោះឡើយ។ យើងទទួលស្គាល់ថាមានដែនកំណត់ចំពោះឧបករណ៍ដែលយើងចង់បាន ទាក់ទងនឹងទំហំ និងរូបរាង ប៉ុន្តែទូរស័ព្ទ Note 3 មិនមែនជាទូរស័ព្ទដែលពិបាកប្រើ និងគ្មានផាសុកភាពនោះទេ។ ភាគច្រើននៃអ្វីដែលធ្វើឲ្យទូរស័ព្ទ Note 1 របស់ Samsung ទទួលបានជោគជ័យឥឡូវបានត្រឡប់មកក្នុងទូរស័ព្ទ Note 3 ជាថ្មីម្តងទៀត។ វាមើលទៅស្រដៀងនឹង Galaxy S4 ណាស់ ពោលគឺដូចដែលទូរស័ព្ទ Note 2 មើលទៅស្រដៀងនឹង Galaxy S3 ដូច្នោះដែរ។
Samsung បានបង្កើត Note 3 ចេញពីជ័រផ្លាស្ទិច ចំណែកគែមរបស់វាមើលទៅដូចជាអ៊ីណុក ហើយគម្របគ្របថ្មទូរស័ព្ទវិញត្រូវបានរចនាឡើងឲ្យមើលទៅដូចជាស្បែកសត្វអញ្ជឹង។ ទូរស័ព្ទនេះមានភ្ជាប់ជាមួយនឹងប៊ិច S Pen ដែលដាក់នៅក្នុង Slot ក្រោមខាងស្តាំ ហើយទូរស័ព្ទនេះក៏នឹងបង្ហាញសញ្ញាសម្គាល់លើអេក្រង់ផងដែរនៅពេលអ្នកភ្លេចដាក់ប៊ិចចូល Slot វិញ ឬស៊កចូលបញ្ច្រាស់ទិស។ ចំណុចពិសេសថ្មីមួយរបស់ទូរស័ព្ទនេះគឺរន្ធដោត USB 3.0 នៅខាងក្រោមទូរស័ព្ទ និងខ្សែសាកភ្លើងថ្មីធំជាងមុន។ សាកភ្លើងជាមួយនឹងខ្សែសាកនេះប្រើពេលតែ ២ ម៉ោងប៉ុណ្ណោះគឺពេញហើយៗបញ្ជូនទិន្នន័យយ៉ាងលឿនទៀតផងប្រសិនបើអ្នកមានរន្ធភ្ជាប់ USB 3.0 នៅលើកុំព្យូទ័ររបស់អ្នក។ អេក្រង់របស់ទូរស័ព្ទនេះគឺប្រើបច្ចេកវិទ្យា Super AMOLED របស់ Samsung និងមានភិចសែលទំហំ 1920 x 1080 ហើយមានពន្លឺភ្លឺច្បាស់ល្អ និងមានរំញ័រខ្លាំងជាងទូរស័ព្ទ S4 ទៅទៀត។
ការបន្ថែមថ្មីសម្រាប់ប៊ិច S Pen ឆ្នាំនេះគឺ pop-up menu ដែលគេហៅថា Air Command ដែលអាចបង្ហាញរូបរាងចេញមកនៅពេលណាដែលអ្នកដកប៊ិចនេះចេញក្រៅ។ Air Command មានកម្មវិធី ៥ សម្រាប់ប្រើជាមួយប៊ិចនេះ ដូចជាកម្មវិធី Action Memo, Scrapbooker, Screen Write, S Finder និង Pen Window។ Specs ដទៃទៀតរបស់ Samsung Galaxy Note 3 មានដូចជា កាមេរ៉ាទំហំ ១៣ មេហ្គាភិចសែល, អេក្រង់ ៥,៧ អ៊ីញ, Flash ប្រភេទ LED, វីដេអូកាមេរ៉ា 2160p @ 30fps, មេមម៉ូរីក្នុងតួ ៣២ GB (អាចបន្ថែមដល់ ៦៤ GB), Wi-Fi ល្បឿន 802.11 b/g/n និង ថ្មអាចនិយាយ (2G) បាន ១៦ ម៉ោង និង ទុកចោលបាន ៣៧ ម៉ោង៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|