Mitsubishi នឹងផលិត យន្តហោះ ដឹកអ្នកដំណើរ យ៉ាងហោចណាស់ ១០គ្រឿងក្នុង១ខែ
|
February 16, 2014 (08:48:55)
|
[ 1269 ] |
|
|
|
|
យោងតាម គេហទំព័រព័ត៌មាន របស់ជប៉ុន The Japan News ចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ថា ក្រុមហ៊ុន Mitsubishi បានប្រកាសថា នឹងផលិតយន្តហោះ ដឹកអ្នកដំណើរយ៉ាងហោច ណាស់ឲ្យបាន១០គ្រឿង ក្នុងមួយខែ ។ នេះជាការផលិតយន្តហោះ ក្នុងស្រុកជាលើកដំបូង ដោយក្រុមហ៊ុន នេះមានរោងចក្រ ឧស្សាហកម្ម ដ៏ធំមួយ ដែលបានដំណើរការ ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ។
ក្រុមហ៊ុន Mitsubishi Heavy Industries Ltd. បានប្រកាសថា ក្រុមហ៊ុននឹងបង្កើនការ ផលិតយន្តហោះដឹកអ្នក ដំណើរ ក្នុង១ខែ មិនតិចជាង១០គ្រឿង ខណៈបច្ចុប្បន្ននេះក្រុមហ៊ុន ផលិតបានត្រឹម តែ១គ្រឿង ប៉ុណ្ណោះ ក្នុង រយៈ២ខែ ។
យោងតាមគ្រោងការនៃការផលិតយន្តហោះ ក្រុមហ៊ុននឹងចាប់ផ្តើមផលិត យន្តហោះប្រភេទដឹកអ្នកដំណើរ នេះជា ការផលិតលើកដំបូងសម្រាប់ផលិតកម្មយន្តហោះដឹកអ្នកដំណើរក្នុងស្រុក ដែលមានមូលដ្ឋានផលិតនៅ Aichi ។
ក្រុមហ៊ុនខាងលើក៏មានបំណងបង្កើតប្រព័ន្ធផលិតកម្មមួយ ដែលនឹងធ្វើឲ្យយន្តហោះដឹកជញ្ជូនបានរហ័ស ទាន់ពេល ដោយបង្កើនសមត្ថភាព ខ្ពស់នៅក្នុងផលិតកម្មនេះ ។
តាមរយៈប្រព័ន្ធថ្មីនេះដែរ វាជាផ្នែកមួយដែលនឹងបញ្ជូនយន្តហោះ ដោយនឹងត្រូវរៀបចំ ព្រលានយន្តហោះថ្មី បន្ទាប់ ពីព្រលានយន្តហោះ Nagoya Airport ដើម្បីដំណើរការហោះហើរ ក្រោមការគ្រប់គ្រង ដោយរដ្ឋាភិបាល Aichi នៅដើមឆ្នាំ២០១៦ខាងមុខ ។ យន្តហោះទាំងនោះ នឹងមានវត្តមាននៅលើវាលព្រលានយន្តហោះតែម្តង ៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|