ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ LG Electronics បានប្រកាសបង្ហាញ ស្មាតហ្វូនអេក្រង់ធំ ដែលស្ថិតនៅក្នុងត្រកូល G Pro កាលពីថ្ងៃពុធម្សិលមិញ នេះជាផ្លូវការ ដើម្បីប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុន Samsung និង Apple។
LG G Pro 2 ជាស្មាតហ្វូនថ្មីដែលត្រូវបាន LG រំពឹងថានឹងអាច វាយលុយទីផ្សារ ស្មាតហ្វូននៅក្នុងឆ្នាំនេះ ពោលគឺ អាចដណ្ដើម ទីផ្សារស្មាតហ្វូនមក វិញពីក្រុមហ៊ុន Samsung និង Apple។ G Pro 2 មានអេក្រង់ទំហំ ៥,៩អ៊ីងដែល ធំជាងម៉ូដែលមុន។ លោក Jong-seok Park ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន LG បានឲ្យដឹងថាស្មាតហ្វូន ថ្មីនេះ រំពឹងថានឹងជួយឲ្យ ទីផ្សារស្មាតហ្វូនរបស់ LG កើនឡើងមកវិញ ជាពិសេសគឺអាចប្រកួតប្រជែងជាមួយនឹង ក្រុមហ៊ុនផ្សេងៗបាន៕