ប្រព័ន្ធ ប្រតិបត្តិការ Android បង្កើនការ នាំមុខ លើ iOS ខណៈ Windows Phone ឈរលំដាប់ លេខបី
|
February 14, 2014 (12:04:17)
|
[ 1264 ] |
|
|
|
|
ការស្ទាបស្ទង់មួយបានបង្ហាញកាលពីថ្ងៃពុធថា ប្រព័ន្ធប្រតិបត្តិការ Android របស់ Googleបានពង្រីកកំណើនរបស់ ខ្លួននៅពីលើទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅទូទាំងសកលលោកនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៣ ហើយប្រព័ន្ធប្រតិបត្តិការ Windows Phone (របស់ Microsoft) បានដណ្តើមយកទីតាំងលេខបីក្នុងទីផ្សារ។
ការស្ទាបស្ទង់របស់ IDC បានរកឃើញថា Android មានចំណែកនៃការនាំចេញទូរស័ព្ទស្មាតហ្វូនទូទាំងសកលលោកចំនួន ៧៨,១ ភាគរយនៅត្រីមាសទី ៤ ដែលជម្រុញដោយកំណើន ៤០ ភាគរយក្នុងការនាំចេញទូរស័ព្ទ។ យោងតាម IDC ក្រុមហ៊ុន Apple មានកំណើនក្នុងកំរិតមធ្យមប៉ុណ្ណោះក្នុងត្រីមាសទី ៤ ពីការបញ្ចេញទូរស័ព្ទ iPhone ថ្មីរបស់ខ្លួន ខណៈការលក់បានកើនឡើង ៦,៧ ភាគរយធៀបនឹងមួយឆ្នាំមុននេះ។ នេះមានន័យថាចំណែកទីផ្សាររបស់ខ្លួនបានធ្លាក់ចុះមកនៅត្រឹម ១៧,៦ ភាគរយពីចំនួន ២០,៩ ភាគរយ។
ប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ Microsoft បានឃើញកំណើនក្នុងការលក់ចំនួន ៤៦,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរុញចំណែកទីផ្សាររបស់ខ្លួនឲ្យឡើងដល់ជាង ៣ ភាគរយ។ BlackBerry បានឃើញបញ្ហារបស់ខ្លួនកាន់តែធ្ងន់ធ្ងរថែមទៀត ខណៈការលក់បានធ្លាក់ចុះ ៧៧ ភាគរយពីមួយឆ្នាំមុននេះ ហើយចំណែកទីផ្សារវិញបានរអិលមកនៅត្រឹមតែ ០,៦ភាគរយប៉ុណ្ណោះ។ ជាងនេះទៅទៀត IDC បាននិយាយថា ភាគ ច្រើន នៃការលក់គឺជាឧបករណ៍ចាស់ៗដែលប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 7 ជាជាងប្រព័ន្ធថ្មី BB10។
IDC បាននិយាយថា ខណៈទីផ្សារជាច្រើនកាន់តែជោរជន់ដោយផលិតផល ដូចនេះស្ថានភាពនឹងកាន់តែកាន់តែលំ បាក និងកាន់តែមានការប្រកួតប្រជែង ចំណែកអ្នកលក់នឹងស្វែងរកការកាន់បន្ថយតម្លៃ។ លោក Ryan Reith មកពី IDC បាននិយាយថា "ក្នុងឆ្នាំ ២០១៣ យើងបានឃើញទូរស័ព្ទស្មាតហ្វូនតម្លៃក្រោម ២០០ ដុល្លារបានកើនឡើងបរិ មាណលើសកលលោកចំនួន ៤២,៦ ភាគរយ ឬ ៤៣០ លានគ្រឿង"។
"ខណៈទីផ្សារបានងាកទៅរកផលិតផលមានតម្លៃថោកជាង នោះវាពិតជាសមហេតុផលណាស់សម្រាប់ក្រុមហ៊ុន Samsung និងក្រុមហ៊ុនដទៃទៀតបន្តការវិនិយោគផ្នែកទីផ្សាររបស់ខ្លួនដើម្បីឆ្ពោះទៅកាន់ផលិតផលបច្ចេកវិទ្យាខ្ពស់។ ការប្រឹងប្រែងទាំងនេះបង្កើតឡើងនូវទស្សនៈដ៏សំខាន់មួយមកលើស្លាកយីហោ ខណៈការដែលមានជម្រើសធូរថ្លៃទាក់ទងនឹងផលិតផលបច្ចេកវិទ្យាខ្ពស់ទាំងនេះនឹងជួយបញ្ចប់បញ្ហាទាក់ទងនឹងតម្លៃ"។ IDC បាននិយាយថាសម្រាប់មួយឆ្នាំពេញ ចំណែកទីផ្សាររបស់ Android គឺមានចំនួន ៧៨,៦ ភាគរយ, iOS របស់ Apple មានចំនួន ១៥,២ ភាគ រយ, Windows Phone មានចំនួន ៣,៣ ភាគរយ និង BlackBerry មានចំនួន ១,៩ ភាគរយ៕
(ប្រភពពី៖ដើអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|