Toyota ហៅរថយន្ត Prius ចំនួន ១,៩ លាន គ្រឿងមក ចូលឃ្លាំង ជួសជុល
|
February 13, 2014 (09:27:33)
|
[ 1222 ] |
|
|
|
|
ក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុន Toyota បាននិយាយកាលពីថ្ងៃពុធនេះថា ខ្លួនហៅចូលត្រឡប់មកឃ្លាំងវិញរថយន្តអាគុយម៉ាក Prius ចំនួន ១,៩លានគ្រឿង នៅទូទាំងពិភពលោក ដោយសារមានកំហុស ដែលអាចអោយរថយន្តថយល្បឿនភ្លាមៗ។ ក្រុមហ៊ុនបាននិយាយថា មានបញ្ហាមួយពាក់ព័ន្ធនឹង សូហ្វវែរដែលត្រូវបានប្រើសំរាប់គ្រប់គ្រង ឧបករណ៍ផ្ទេរបំលែងថាមពល។
ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្នុងករណីមានកំណត់ ប្រព័ន្ធអាគុយលាយសាំងអាចបិទ និងរថយន្តឈប់ទោះជាក្នុងពេលបើកបរ"។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅក្នុងលោកនេះ បានបន្ថែមថាក្នុងទិដ្ឋភាពប្រហែលបំផុត គឺថា បញ្ហានេះអាចបិទភ្លើងព្រមាន (check) របស់រថយន្តនិងប្រហែលជាដាក់រថយន្តក្នុង"ស្ថានភាពមានសុវត្ថិភាពក្លែងក្លាយ" ដែលរថយន្តនៅតែបើកតែកំលាំងថយចុះ"។
"រថយន្តអាចឈប់ក្នុងពេលបើក តែមិនឈប់ង៉ក់ភ្លាមៗទេ។វាអាចថយចុះសន្សឹមៗ និងឈប់នៅទីបញ្ចប់"។ Toyotaបានដឹងបញ្ហានេះជាង៤០០ករណី រួមមាន៣០០នៅជប៉ុន និង៩០នៅអាមេរិកខាងជើង តែមិនមានគ្រោះថ្នាក់ដែលបង្កឡើងដោយបញ្ហាប្រព័ន្ធអាគុយលាយសាំងនេះទេ។
Toyotaនិងក្រុមហ៊ុនជប៉ុនដទៃទៀតបានជួបការហៅត្រឡប់ចូលឃ្លាំងវិញក្នុងចំនួនច្រើនៗនៅប៉ុន្មានឆ្នាំមកនេះ ដែលបានបំផ្លាញកេរឈ្មោះជាយូររបស់គេខាងសុវត្ថិភាពនិងគុណភាព។ នៅឆ្នាំ២០១០ ថ្លៃភាគហ៊ុនរបស់ Toyota បានរងផលប៉ះពាល់ បន្ទាប់ពីរថយន្តរបស់ខ្លួនជាង១០លានគ្រឿងត្រូវបានហៅមកវិញដោយសារបញ្ហាឈ្នាន់ល្បឿន។
ទោះជាមានបញ្ហា Toyotaកំពុងព្យាករណ៍អំពីចំណូលដ៏ខ្ពស់នៅឆ្នាំនេះ ដោយសារតែផលនៃប្រាក់យេនចុះខ្សោយ ដែលធ្វើអោយរថយន្តរបស់ក្រុមហ៊ុនកាន់តែថោកនៅបរទេស។ កាលពីឆ្នាំមុន Toyotaជាក្រុមហ៊ុនលក់ដាច់រថយន្តច្រើនជាងគេលើលោក ដោយការបញ្ជូនទៅលក់នៅទូទាំងពិភពលោកបានកើន២,៤ភាគរយរហូតដល់ជិត១០លានគ្រឿង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|