Apple ត្រូវក្រុមហ៊ុនអាល្លឺម៉ង់ ប្ដឹងទារជំងឺចិត្តជាង $២ពាន់លាន
|
February 07, 2014 (05:27:29)
|
[ 1257 ] |
|
|
|
|
ក្រុមហ៊ុន Apple Inc ត្រូវបានប្រឈមមុខ នឹងពាក្យបណ្ដឹងមួយ ដែលត្រូវខាតបង់ ទឹកប្រាក់ប្រមាណជា ២ពាន់លាន ដុល្លារអាមេរិក ក្នុងករណីរំលោភលើប៉ាតង់។ នេះបើយោងតាមការឲ្យដឹង ពីតុលាការនៃប្រទេសអាល្លឺម៉ង់។
ក្រុមហ៊ុន IPCom GmbH បានប្ដឹងក្រុមហ៊ុន Apple ថាបានប្រើប្រាស់ នូវប៉ាតង់របស់ខ្លួន ទៅលើឧបករណ៍របស់ Apple។ អ្នកនាំពាក្យរបស់ IPCom បានថ្លែងថា ក្រុមហ៊ុនទាមទារសំណងជំងឺចិត្តពីក្រុមហ៊ុន Apple ចំនួនទឹកប្រាក់ ២.១២ពាន់លានដុល្លារអាមេរិកសម្រាប់ការរំលោភលើប៉ាតង់របស់ខ្លួន។ ពាក់ព័ន្ធនឹងព័ត៌មាននេះអ្នកនាំពាក្យរបស់ ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា នៅពេលនេះក្រុមហ៊ុន Apple នៅមិនទាន់ដោះស្រាយ ទៅលើជម្លោះប៉ាតង់ ជាមួយនឹងក្រុមហ៊ុនធំៗ ដូចជា Samsung និង Motorola Mobility មិនទាន់រួចនោះទេ៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|