Steve Jobs ចង់ប្រើ Mac OS X នៅលើ Sony VAIO តាំងពីឆ្នាំ ២០០១
February 07, 2014 (03:15:39)
[ 1181 ]
ខណៈពេលដែលបែកធ្លាយនូវព័ត៌មានថា ក្រុមហ៊ុន Sony ចង់លក់អាជីវកម្មកុំព្យូទ័រ Vaio នោះ ស្រាប់តែមួយថា Steve Jobs ចង់យក Mac OS X ប្រើជាមួយនឹងកុំព្យូទ័រ Vaio របស់ក្រុមហ៊ុន Sony។
សារព័ត៌មានជប៉ុនមួយបានចុះផ្សាយថា លោក Steve Jobs នឹងលោក Kunitake Ando អតីតនាយកប្រតិបត្តិ Sony បានជួបពិភាក្សាគ្នាមួយ ក្នុងឱកាសវាយកូនហ្គោល នារដូវវិស្សមកាល កាលពីឆ្នាំ ២០០១។
នៅក្នុងនោះ លោក Jobs រួមនឹងបុគ្គលិកជាន់ខ្ពស់ជាច្រើន រូបទៀតបានជួបជាមួយ នឹងនាយកប្រតិបត្តិ Sony និង បុគ្គលិកជាន់ខ្ពស់របស់ Sony ដើម្បីពិភាក្សារឿងប្រើ Mac OS X ជាមួយនឹងកុំព្យូទ័រ Sony VAIO។ នៅក្នុងជំនួប ពិភាក្សានោះ គ្មាននរណាដឹងពី លទ្ធផលឡើយ ហើយការជួបគ្នាក៏ មិនត្រូវបង្ហាញឲ្យដឹងដែរ ទើបតែពេលនេះ មានប្រភពដែល ច្បាស់លួចបង្ហើបប្រាប់។
ប្រភពចចាមអារ៉ាមួយ បានលើកឡើងថា លោក Steve Jobs បាននិយាយថា ក្រុមហ៊ុន Sony នឹងជោគនៅពេល ដែល ក្រុមហ៊ុនមួយនេះយល់ ព្រមលក់អាជីវកម្មកុំព្យូទ័រ ប៉ុន្តែគំនិតមួយនេះ មិនត្រូវបាន Sony ទទួលយកនោះទេ៕