នាយកប្រតិបត្តិថ្មី Microsoft មានប្រាក់ខែ ១.២លានដុល្លារអាមេរិក
|
February 06, 2014 (08:25:23)
|
[ 1258 ] |
|
|
|
|
ក្រុមហ៊ុន Microsoft ទើបតែប្រកាសតែងតាំងលោក Satya Nadella ជានាយកប្រតិបត្តិថ្មី ហើយលោក Bill Gates បានប្រកាសលាឈប់ពីប្រធានក្រុមប្រឹក្សាភិបាល ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា លោក Satya Nadella មានប្រាក់ខែខ្ពស់ជាងអតីតនាយកប្រតិបត្តិចាស់ រហូតដល់ ៧០ភាគរយ។
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា លោក Nadella នឹងទទួលបានប្រាក់ខែគោលចំនួន ១.២លានដុល្លារអាមេរិកដែលច្រើនជាង លោក Steve Ballmer អតីតនាយកប្រតិបត្តិចាស់រហូតដល់ ៧០ភាគរយ។
យោងតាមការចុះផ្សាយបានឲ្យដឹងថាសាច់ប្រាក់ប្រចាំឆ្នាំរបស់លោក Nadella នឹងទទួលបានច្រើនជាងប្រាក់របស់ លោករហូតដល់ ៣០០ភាគរយ ក្នុងនាមជានាយកប្រតិបត្តិ សម្រាប់ឆ្នាំ ២០១៤ និង ២០១៥។ អ្វីដែលពិសេសជាងនេះ ទៅទៀតនោះគឺនៅឆ្នាំ ២០១៥ លោក Nadella នឹងទទួលបានប្រាក់ចំនួន ១៣.២លានដុល្លារអាមេរិកនៃភាគហ៊ុន។
គួរបញ្ជាក់ផងដែរថា លោក Nadella បានបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft អស់រយៈពេល២២ឆ្នាំ ហើយក៏ជា មនុស្សម្នាក់ដែលលោក Bill Gates តែងតែសម្លឹកមើលជានិច្ចផងដែរ៕
(ប្រភពពី៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|