ប្រធានក្រុមប្រឹក្សាភិបាល Google ទទួលបានប្រាក់ $១០០លាននៃភាគហ៊ុន
|
February 06, 2014 (08:20:24)
|
[ 1291 ] |
|
|
|
|
ក្រុមហ៊ុន Google Inc បានផ្ដល់ប្រាក់ចំនួន ១០០លានដុល្លារអាមេរិក នៃប្រាក់ភាគហ៊ុន ក៏ដូចជាប្រាក់រង្វាន់ ៦លានដុល្លារអាមេរិក ដល់លោក Eric Schmidt ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាអតីតនាយកប្រតិបត្តិ ទៅលើគុណសម្បត្តិ ដែលបានធ្វើនៅក្នុងឆ្នាំ ២០១៣។
យោងតាមការបញ្ជាក់បានឲ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្ត ៦លានដុល្លារអាមេរិក នឹងត្រូវផ្ដល់ជូននៅខែក្រោយ ចំណែកប្រាក់ ១០០លានដុល្លារ អាមេរិកនៃភាគហ៊ុននោះ នឹងត្រូវផ្ដល់ជូនរហូត ដល់ខែឧសភាឆ្នាំ ២០១៥។
កាលពីឆ្នាំ ២០១២ លោក Schmidt ទទួលបានប្រាក់ ៧.៦ លានដុល្លារ អាមេរិកនៃភាគហ៊ុន និង ៦ លានដុល្លារ អាមេរិកជាប្រាក់រង្វាន់ ព្រមទាំង ១.៣ លានដុល្លារអាមេរិកជាប្រាក់ខែ។ គួរបញ្ជាក់ផងដែរថាលោក Schmidt បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Google កាលពីឆ្នាំ ២០០១ ក្នុងមុខតំណែងជានាយកប្រតិបត្តិ និងបានលា ឈប់ពីនាយកប្រតិបត្តិវិញនៅឆ្នាំ ២០១១ ដោយលោក Larry Page សហស្ថាបនិក Google ឡើងកាន់តំណែង ជំនួសវិញ៕
(ប្រភពពី៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|