ក្រុមហ៊ុនមួយចាប់ផ្តើម បើកសេវាកម្ម នាវាកម្សាន្តក្រោមសមុទ្រតម្លៃជាង ២៨ម៉ឺនដុល្លារ សម្រាប់គូស្នេហ៍នាទិវានៃក្តីស្រឡាញ់
|
February 06, 2014 (08:16:22)
|
[ 1187 ] |
|
|
|
|
តាំងពីការចាប់ផ្តើមដំបូងនៃអាកាសចរណ៍ដឹកអ្នកដំណើរ ក្លឹបដែលគេហៅថា "‘Mile-High Club" (ជាក្លឹបសម្រាប់បុគ្គលដែលស្វែងរកការរួមភេទខណៈកំពុងនៅលើយន្តហោះ) មានភាពសក្តិសមបំផុតចំពោះពួកតារាចម្រៀងរ៉ុក គូស្នេហ៍ស្វែងរកការក្រេបទឹកឃ្មុំ និង អ្នកធ្វើដំណើរតាមយន្តហោះញឹកញាប់ក្នុងចំនួនសម្រិតសម្រាំងមួយ ដែលស្វែងរកស្នេហានៅលើមេឃ។
៦២ ឆ្នាំចាប់តាំងពីឱកាសក្នុងការចូលរួមជាមួយក្លឹបផ្តាច់មុខខាងលើ ដែលផ្តល់សេវាកម្មធ្វើដំណើរបែបនេះដល់សាធារណៈជនដំបូងគេនោះ សព្វថ្ងៃក្រុមហ៊ុនធ្វើដំណើរមួយបានចាប់ផ្តើមដំណើរការក្លឹបមួយដែរហៅថា Mile-Low Club ជាសេវាកម្មមួយអនុញ្ញាតឲ្យអ្នកធ្វើដំណើរ ដែលចូលចិត្តភាពរំភើបរីករាយ ចុះទៅក្រោមសមុទ្រក្នុងពេលដំណាលគ្នា។
គូស្នេហ៍ជាអ្នកមាន ដែលចង់ចេញដំណើរតាមនាវា អាចស្នាក់នៅក្នុងនាវាមុជទឹកមួយក្នុងចំណោមនាវាមុជទឹកកម្សាន្តកែច្នៃយ៉ាងពិសេស ឈ្មោះហៅក្រៅថា Lovers Deep ដែលថ្មីៗនេះត្រូវបានចតនៅក្នុងតំបន់ការ៉ាអ៊ីព (ដំណឹងអាក្រក់គឺថាស្លាកតម្លៃ ២៨៥.៧៥៧ ដុល្លារនេះមិនបញ្ចូលជើងហោះហើរដើម្បីទៅដល់ទីនោះទេ)។
ក្លឹប Mile-Low Club ដែលបើកទាន់ពេលសម្រាប់ទិវានៃក្តីស្រឡាញ់ឆ្នាំ ២០១៤ សន្យានូវសេវាកម្មមួយ ដែលធ្វើឲ្យគូស្នេហ៍អាច "សម្រាកធូរអារម្មណ៍ ស្រួលខ្លួន និង រីករាយនឹងបរិយាកាសប្រកបដោយលក្ខណៈឯកជនបំផុត នៅចន្លោះមហាសមុទ្រ និង ផ្នែកសេសសល់នៃពិភពលោក" ក្រោមទឹកសមុទ្រជម្រៅ ២០០ ម៉ែត្រ។
ក្រុមហ៊ុន Oliver’s Travels របស់សហស្ថាបនិក លោក អូលីវើ ប៊ែល (Oliver Bell) បាននិយាយថា ដោយបុគ្គលិកបម្រើគឺជានាវិកនៅលើនាវា ដូចនេះនាវាអាចចតនៅទីតាំងមួយ ដែលជ្រើសរើសដោយអតិថិជន មិនថាទីតាំងនោះគឺជាកោះផ្កាថ្មប៉ប្រះទឹកនៅឆ្ងាយពីឆ្នេរសមុទ្រទីក្រុង St. Lucia ឬ ក៏ជាតំបន់នាវាចម្បាំងលិចនៅក្នុងសមុទ្រក្រហមនោះឡើយ។
ជាមួយនឹងការផ្ទេរតាមនាវាលឿនឯកជនមានលក្ខណៈស្តង់ដារ សេវាកម្មនេះក៏អាចត្រូវបានផ្លាស់ប្តូរតាមបំណងជាមួយនឹងជម្រើសបន្ថែមស្រេចចិត្តផងដែរ ដូចជាបន្ទប់ច្រើននៅលើនាវា, ការផ្ទេរតាមឧទ្ធម្ភាគចក្រទៅចុះចតលើវាលខ្សាច់, សេវាកម្មចុះតាមកន្លែងផ្សេងៗតាមចិត្ត ឬ អាហារពេលព្រឹកជាមួយស្រាសាំប៉ាញនៅបន្ទប់ដេក។
ដើម្បីឲ្យបទពិសោធន៍ជាមួយនឹងរបស់ប្រណីតមានលក្ខណៈពេញលេញ បញ្ជីមុខម្ហូបសម្រាប់រសជាតិអាហារដាស់ចំណង់ភេទរបស់អ្នកឯកទេសមួយរូបត្រូវបានបង្កើតឡើងដើម្បីធានាថា ភ្ញៀវមានអារម្មណ៍មួយក្នុងការប្រើប្រាស់ពេញលេញនូវសម្ភារៈរបស់នាវា Lovers Deep ដែលរួមបញ្ចូលផងដែរនូវបន្ទប់ងូតទឹកផ្កាឈូកសម្រាប់មនុស្សពីរនាក់តាមសំណើរបស់អតិថិជន។ មុខម្ហូបលើនាវានេះមានដូចជា អយស្ទ័រ ពងត្រីប្រឡាក់ និងសូកូឡាដែលបង្កើនចំណង់ភេទរួមបញ្ចូលជាមួយរសជាតិផ្លែទទឹម៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|