កាំភ្លើងឆ្លាតយកស្តាយតាម រឿងជែមស៍ ប៊ន ទាល់តែម្ចាស់ ទើបអាចបាញ់បាន
|
February 04, 2014 (01:40:00)
|
[ 1172 ] |
|
|
|
|
ក្រុមហ៊ុនមួយបានអភិវឌ្ឍន៍កាំភ្លើងខ្លីបច្ចេកវិទ្យាខ្ពស់មួយ ដែលក្រុមហ៊ុននេះនិយាយថាអាចជួយទប់ស្កាត់អំពើហិង្សាដោយអនុញ្ញាតឲ្យតែម្ចាស់របស់វាកេះកៃតែប៉ុណ្ណោះ, នេះបើផ្អែកតាម Daily Mail ផ្សាយថ្ងៃទី ២ ខែកុម្ភៈ។
កាំភ្លើង Smart System ដ៏គួរចាប់អារម្មណ៍មកពីក្រុមហ៊ុន Armatix មួយនេះមើលទៅដូចជាកាំភ្លើងដែល ជែមស៍ ប៊ន កាន់ដែរ និងប្រើប្រាស់នាឡិកា ដែលបញ្ជូនប្រេកង់វិទ្យុសម្គាល់ ដើម្បីទប់ស្កាត់គ្រប់គ្នាមិនឲ្យបាញ់នោះទេ លើកលែងតែម្ចាស់ពាក់នាឡិកា។
កាំភ្លើងនេះគឺជាកាំភ្លើងមួយក្នុងចំណោមកាំភ្លើងជាច្រើនដែលកំពុងប្រកួតប្រជែងគ្នាសម្រាប់រង្វាន់ទឹកប្រាក់ ១ លានដុល្លារពី Smart Tech Challenges Foundation ជាអង្គការមូលនិធិមួយបង្កើតឡើងដោយក្រុមអ្នកវិនិយោគបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងការបាញ់បោះនៅសាលាបឋមសិក្សាស៊ែនឌីហ៊ុក (Sandy Hook Elementary) ជាទីដែលមនុស្ស ២៦ នាក់ត្រូវបានសម្លាប់ក្នុង ២០១២។
រូបរាងដ៏ទំនើបរបស់កាំភ្លើង Smart System នេះបានលាក់បាំងនូវជម្រើសដ៏សាមញ្ញមួយរបស់វា: នោះគឺ អ្នកត្រូវពាក់នាឡិកាទើបអាចបាញ់កាំភ្លើងនេះបាន។ បើមិនពាក់នាឡិកាទេ កាំភ្លើងនេះប្រៀបបីដូចជាដែកឥតបានការមួយប៉ុណ្ណោះ។
ភ្លើងសញ្ញានៅលើកាំភ្លើងនេះបញេ្ចញពន្លឺពណ៌បៃតងនៅពេលវាអាចបាញ់បាន ហើយបញ្ចញភ្លើងក្រហមនៅពេលវាត្រូវចាក់សោជាប់។ យោងតាមវេបសាយរបស់ក្រុមហ៊ុន កាំភ្លើងនេះបិទលែងដំណើរការដោយខ្លួនឯងនៅពេលណាវាស្ថិតនៅឆ្ងាយពីនាឡិកា និង នៅពេលវាត្រូវបានអ្នកផ្សេងលួច ឬវាយយកចេញពីដៃរបស់ម្ចាស់។
មហាសេដ្ឋីដែលជាអ្នកវិនិយោគខាងបច្ចេកវិទ្យា លោក រ៉ុន ខុនវ៉េ (Ron Conway) បានប្រាប់ CNN ថា "បច្ចេកវិទ្យាបានជួយដោះស្រាយបញ្ហាប្រឈមរបស់សង្គមបានច្រើនក្រៃលែងណាស់នាសព្វថ្ងៃនេះ ហើយការទប់សា្កត់អំពើហិង្សាក្នុងប្រទេសនេះគឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមដ៏ខ្លាំងបំផុតដែលយើងកំពុងជួបប្រទះ"។
លោកខុនវ៉េ ដែលវិនិយោគលុយរាប់លានដុល្លារក្នុងក្រុមហ៊ុនដូចជា Twitter, Facebook, BuzzFeed និងក្រុមហ៊ុនជាច្រើនទៀត គឺជាអ្នកវិនិយោគម្នាក់ក្នុងចំណោមអ្នកវិនិយោគជាច្រើននៅខាងក្រោយអង្គការមូលនិធិ Smart Tech Challenges Foundation៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|