អ្នកប្រើ Facebook នៅកម្ពុជាកើនដល់ ជាងមួយលាននាក់
|
February 04, 2014 (01:35:31)
|
[ 1284 ] |
|
|
|
|
អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) នៅកម្ពុជា ត្រូវបានគេអង្កេតឃើញថា មានការប្រើប្រាស់ ជាងមួយលាននាក់ហើយ ក្នុងពេលបច្ចុប្បន្ន ខណៈនៅបណ្តាប្រទេសអាស៊ាន មានចំនួនជាង ១៤៥លាននាក់។ ប៉ុន្តែគេសង្កេតឃើញទៀតថា អ្នកប្រើប្រាស់វាបានចេញផុតពីការកំសាន្ត និងទំនាក់ទំនង ដោយប្រើទៅរកសកម្មភាពនយោបាយ, ការរិះគន់វាយប្រហារអសុរស និងរូបភាពខ្វះសីលធម៌។
បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កំពុងតែពេញនិយមខ្លាំង នៅពាសពេញពិភពលោក ចំណែកកម្ពុជាក៏កំពុង មានប្រជាប្រិយភាពខ្លាំងណាស់ដែរ ជាពិសេសក្នុងចំណោមយុវវ័យ។ ប្រជាជនខ្មែរជាច្រើនជាពិសេស អ្នកនៅតាមទីក្រុងបាននាំគ្នាប្រើ Facebook ស្ទើរតែគ្រប់ៗគ្នា។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ និងទទួលបានព័ត៌មាន យ៉ាងឆាប់រហ័ស។ Facebook ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ ផ្នែកពាណិជ្ជកម្ម និងនយោបាយផងដែរ។
ជាការកត់សំគាល់ ស្របពេលហ្វេសប៊ុកដែលជាអាវុធមុខពីរ ផ្តល់ផលប្រយោជន៍វិជ្ជមាន ដល់អ្នកប្រើប្រាស់ និងសង្គម វាក៏ផ្តល់បញ្ហាអវិជ្ជមាន ជាច្រើនផងដែរ ដោយសារតែមនុស្សមួយចំនួន ប្រើហ្វេសប៊ុកជាវេទិកាប្រមាថគ្នារិះគន់គ្នា និងបរិហាកេរ្ត៍គ្នា ដោយប្រើពាក្យអសុរស, បង្ហោះរូបអាសអាភាស រហូតដល់ការយកហ្វេសប៊ុក ជាឧបករណ៍ជំរិតទារប្រាក់ និងអំពើឆបោកផ្សេងៗ។ ទង្វើទាំងនេះបង្ហាញពីការបាត់បង់ភាពថ្លៃថ្នូរ និងសីលធម៌ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់វប្បធម៌ អារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អរបស់ខ្មែរ។
គួរបញ្ជាក់ថា ពត៌មាននៅក្នុងហ្វេសប៊ុក អាចពិតនិងមិនពិត ដូច្នេះអ្នកប្រើប្រាស់គួរតែពិចារណា មុនពេលជឿលើបញ្ហាអ្វីមួយ ហើយគួររួមគ្នាធ្វើយ៉ាងណា ឱ្យហ្វេសប៊ុកមានផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ និងសង្គមជាតិ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានអ្នកប្រើហ្វេសប៊ុក ជាងមួយលាននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបជាង១៤លាននាក់។ ចំណែកប្រទេសម៉ាឡេស៊ីចំនួន ១៥,៤លាននាក់, សិង្ហបូរី ៣,២លាននាក់, ប្រទេសភូមាមួយលាននាក់, ឡាវ ចំនួន៤សែននាក់ និង ប្រទេសព្រុយណេ ចំនួន ២៦០ ០០០នាក់។ ប្រទេសឥណ្ឌូនេស៊ីមានអ្នកប្រើហ្វេសប៊ុកច្រើនជាងគេ រហូតដល់ចំនួន ៦៤លាននាក់។ លំដាប់ទី២គឺប្រទេសហ្វីលីន ដែលមានអ្នកប្រើហ្វេសប៊ុកចំនួន ៣៤លាននាក់។ ប្រទេសថៃមានចំនួន ២៤លាននាក់ និងប្រទេសវៀតណាម ១៩,៨លាននាក់៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|