Apple៖ ទូរស័ព្ទ iPhone ចំនួន ៥១ លានគ្រឿងត្រូវបានលក់ក្នុងមួយត្រីមាស
|
January 29, 2014 (13:43:37)
|
[ 1169 ] |
|
|
|
|
ក្រុមហ៊ុន Apple បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែមករាថា ការលក់ទូរស័ព្ទ iPhone ក្នុងចំនួនច្រើនលើសពីមុនៗមកបានជួយជម្រុញប្រាក់ចំណូលដល់កំរិតខ្ពស់ថ្មីមួយក្នុងត្រីមាសកន្លងទៅ ដោយនាំឲ្យប្រាក់ចំណេញមានចំនួន ១៣,១ ពាន់លានដុល្លារ។
យោងតាមបាងកកប៉ុស្តិ៍ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅរដ្ឋកាលីហ្វ័រញ៉ានេះបាននិយាយថា ខ្លួនមានចំណូលប្រចាំត្រីមាសខ្ពស់បំផុតចំនួន ៥៧,៦ ពាន់លានដុល្លារ ដែលជួយដោយការលក់ iPhone ចំនួន ៥១ លានគ្រឿង។
ប៉ុន្តែភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ៥,៧ ភាគរយ នៅត្រឹមចំនួន ៥១៩,១៥ ដុល្លារក្នុងការជួញដូរប៉ុន្មានម៉ោងក្រោយការប្រមើលមើលខ្សោយជាងការរំពឹងទុកជាមុនមួយ។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានលក់ iPad ចំនួន ២៦ លានគ្រឿងអំឡុងត្រីមាសឆ្នាំគិតត្រឹមថ្ងៃទី ២៨ ធ្នូ ដែលជាចំនួនខ្ពស់បំផុតប្រចាំត្រីមាសមិនធ្លាប់មានពីមុនមក ក៏ដូចជាកុំព្យូទ័រ Mac ចំនួន ៤,៨ លានគ្រឿងផងដែរ។
លោកធីម ឃុគ (Tim Cook) នាយកប្រតិបត្តិរបស់ Apple បាននិយាយថា "យើងពិតជារីករាយណាស់ចំពោះការលក់ iPhone និង iPad ក្នុងចំនួនខ្ពស់មិនធ្លាប់មានរបស់យើង, ការប្រតិបត្តិយ៉ាងខ្លាំងក្លានៃផលិត Mac របស់យើង និង ការកើនឡើងជាលំដាប់នៃ iTune, សូហ្វវែ និង សេវាកម្មនានា"។
"យើងរីករាយដែលមានអតិថិជនពេញចិត្តបំផុត ស្មោះត្រង់ និង បានចូលរួម ហើយយើងនឹងបន្តវិនិយោគខ្លាំងថែមទៀតក្នុងអនាគតរបស់យើងដើម្បីធ្វើឲ្យបទពិសោធន៍របស់ពួកគេជាមួយនឹងផលិតផល និងសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង"។
បើទោះបីជា Apple នៅតែជាក្រុមហ៊ុនមានតម្លៃបំផុត និង ស្ថិតក្នុងចំណោមក្រុមហ៊ុនរកប្រាក់ចំណេញច្រើនបំផុតក៏ដោយ ក៏អ្នកវិភាគមួយចំនួនមានមានការបារម្ភថា ក្រុមហ៊ុននេះកំពុងបាត់បង់គុណភាពរបស់ខ្លួន និង មិនបានតាមទាន់គូប្រជែងក្នុងទីផ្សារស្មាតហ្វូន និង ថេប្លេតនោះទេ។
លោក ជុន អុក (Jon Ogg) នៅ 24/7 Wall Street បាននិយាយថា "ការនាំចេញមួយចំនួនអាចនឹងជាចំនួនដ៏ខ្ពស់បំផុត ប៉ុន្តែភាគហ៊ុនរបស់ Apple បែរជាធ្លាក់ចុះទៅវិញ។ ជួនកាលភាពអស្ចារ្យមិនមែនអ្វីអស្ចារ្យនោះទេ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|