អ្នកបង្កើតកម្មវិធីទូរស័ព្ទដៃនៅកម្ពុជា ចាប់អារម្មណ៍នឹងប្រព័ន្ធប្រតិបត្តិការ WINDOWS PHONE
January 22, 2014 (10:03:37)
[ 1206 ]
ចាប់តាំងពីឆ្នាំ២០១៣មក ក្រុមហ៊ុន Nokia និង Microsoft បានសហការយ៉ាងជិតស្និទ្ធជាមួយ សហគមន៍អ្នកបង្កើត កម្មវិធីទូរស័ព្ទដៃ យ៉ាងច្រើន រហូតមកដល់ពេលនេះប្រព័ន្ធប្រតិបត្តិការ WINDOWS PHONE មានកម្មវិធីដល់ជាងពីសែន(២០០០០០) កម្មវិធី ក្នុងគោលបំណង លើកកម្ពស់បទពិសោធន៍ប្រើប្រាស់នៃស្មាតហ្វូន Nokia Lumia ជូនដល់អ្នកប្រើប្រាស់។
នៅកម្ពុជាកិច្ចសហការខាងលើសម្រេចបានសមិទ្ធិផលជាច្រើនដែលមានជាអាទិ៍៖កម្មវិធីវចនានុក្រមខ្មែរ-អង់គ្លេស/អង់គ្លេស-ខ្មែរ/ខ្មែរ-ខ្មែរ, កម្មវិធីចូលអានព័ត័មានខ្មែរ, វាយអក្សរខ្មែរ, អានរឿងកំប្លែងជាភាសាខ្មែរ, មើលទូរទស្សន៍ប៉ុស្តិ៍ខ្មែរ, កម្មវិធីស្តាប់វិទ្យុភាសាខ្មែរ ។ល។ កម្មវិធីសម្រាប់ប្រជាជនកម្ពុជាដ៏ច្រើនទៀត ត្រូវបានរំពឹងថានឹងដាក់បញ្ចូលទៅក្នុង WindowsPhoneStore ក្នុងឆ្នាំ ២០១៤ ដោយបច្ចុប្បន្ននេះ អ្នកផលិតកម្មវិធីកំពុងធ្វើតេស្តសាកល្បងលើកម្មវិធីដែលខ្លួនបានផលិតរួច។
មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន Microsoft ក៏បាននឹងកំពុងពង្រឹងសមត្ថភាពនិស្សិតបច្ចេកវិទ្យាជាច្រើននាក់ ឲ្យមានលទ្ធភាពបង្កើតកម្មវិធីទូរស័ព្ទដៃ ហើយថែមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បណ្តាអ្នកបង្កើតកម្មវិធីទូរស័ព្ទ អំពីឱកាសនៃការបង្កើតកម្មវិធីទូរស័ព្ទដែលអ្នកប្រើប្រាស់កម្ពុជាត្រូវការក៏ដូចជាឱកាសទទួលបានប្រាក់ចំណូលពីកិច្ចការនេះថែមទៀតផង។
ជាក់ស្តែងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះនៅឱកាសតាំងពិព័រណ៍ MobileApp ដែលបានរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក ឃី ទីគា ដែលជាអ្នកផលិតកម្មវិធីទូរស័ព្ទមួយរូបបានធ្វើតេស្តកម្មវិធីលេងអុកខ្មែរអនឡាញ នៅលើស្មាតហ្វូន Nokia Lumia បង្ហាញជូនអ្នកចូលរួមទស្សនាជាច្រើននាក់។
ការធ្វើតេស្តនេះ ប្រព្រឹត្តទៅដោយជោគជ័យ ហើយជាជំហានបន្ទាប់លោក ទីគា នឹងយកកម្មវិធីទៅដាក់បញ្ចូលក្នុង Windows PhoneStore។ ដូច្នេះអ្នកប្រើប្រាស់អាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោយពេលទាញយកបានហើយអ្នកប្រើប្រាស់អាចចូលទៅរកដៃគូអនឡាញគ្រប់កម្រិតឬណាត់មិត្តភក្តិប្រកួតយ៉ាងសប្បាយរីករាយ។ នៅក្នុងពិធីពិពណ៌ដដែលខាងលើនេះដែរក៏មានបទឧទ្ទេសនាមបង្ហាញជូនអ្នកចូលរួមប្រមាណ២០០នាក់អំពីឱកាសនៃការបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទ WindowsPhone ក៏ដូចជាឱកាសទទួលបានប្រាក់ចំណូលពីកិច្ចការនេះបន្ថែមទៀត។
ជាការលើកទឹកចិត្តដល់អ្នកផលិតកម្មវិធីអុកអនឡាញ, ក្រុមហ៊ុន Nokia ក៏បានផ្តល់ស្មាតហ្វូន Nokia Lumia ចំនួនមួយគ្រឿងដល់លោកឃី ទីគា និងទូរស័ព្ទជាច្រើនគ្រឿងទៀតសម្រាប់ចាប់ឆ្នោតផ្តល់រង្វាន់ដល់បណ្តាអ្នកដែលចូលរួមស្តាប់បទឧទេ្ទសនាមអំពី Windows Phone៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018