កំពូលយន្តហោះអនាគត មានស្លាប អាចស្វ័យផ្សារភ្ជាប់បាន
|
January 22, 2014 (09:59:40)
|
[ 1193 ] |
|
|
|
|
កំពូលយន្តហោះអនាគត Sky Whale នឹងមានទំហំធំជាងយន្តហោះ Air Bus A380 ហើយស្រដៀងនឹងយាន អវកាស ។ នេះជាសមិទ្ធិផលរបស់វិស្វករ Oscar Vinals នៅអេស្ប៉ាញ ហើយវាត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ព្រមទាំងមានចំណុះផ្ទុកអ្នកដំណើរឡើងដល់ ៧៥៥នាក់ ផ្តល់ឲ្យភាពសន្សំសំចៃសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ។
កំពូលយន្តហោះ Sky Whale ត្រូវបានផលិតដោយមានបណ្តោយស្លាប ៨៨ម៉ែត្រ ខណៈដែលយន្តហោះ Airbus 380 បច្ចុប្បន្នមានស្លាបត្រឹមតែ 80m ហើយ Boeing 747 មានត្រឹម 64m ប៉ុណ្ណោះ ។ ដងខ្លួនយន្តហោះត្រូវបានផលិតពីសរសៃចម្រុះ។ យន្តហោះនេះ នឹងទទួលបានការបំពាក់ "ស្លាបរស់រវើក" ព្រមទាំងប្រើម៉ាស៊ីនរុញ hybrid ដែលមានប្រសិទ្ធភាពលើសពីយន្តហោះបច្ចុប្បន្ន ។
Sky Whale ក៏អាចហោះហើរបានចម្ងាយផ្លូវវែងជាង ដោយពុំចាំបាច់បំពេញឥន្ធនៈបន្ថែម ហើយវាក៏ត្រូវបានតម្លើងបន្ថែមនូវផ្ទាំងថ្មពិលព្រះអាទិត្យនៅពីលើស្លាប ដើម្បីយកថាមពលពីពន្លឺព្រះអាទិត្យ ។ តាមវិស្វករ Oscar Vinals នោះ គ្រឿងម៉ាស៊ីនរបស់យន្តហោះអាចផ្អៀងបាន ៤៥ដឺក្រេ ធ្វើឲ្យយន្តហោះអាចចុះចតនៅលើផ្លូវឡើងចុះដែលខ្លីហើយតូច ។ ស្លាបរបស់ Sky Whale ត្រូវបានបំពាក់បច្ចេកវិទ្យាស្វ័យផ្សារភ្ជាប់ពេលរងការខូចខាត ។ ក្រៅពីនោះប្រសិនបើយន្តហោះជួបគ្រោះថ្នាក់ខ្លួនរបស់វានឹងស្វ័យប្រវត្តិផ្តាច់ចេញពីស្លាប ជាហេតុជួយកាត់បន្ថយការបាត់បង់ជីវិត ។
ប្រសិទ្ធភាពនៃបណ្តាបច្ចេកវិទ្យាត្រូវបានយកមកអនុវត្តធ្វើឲ្យ sky whale បន្ថយនូវភាពកកិត ឥន្ធនៈត្រូវផ្គត់ផ្គង់ព្រមទាំងទម្ងន់របស់វានាំឲ្យវាក្លាយជាប្រភេទយន្តហោះស្និទ្ធស្នាលនឹងធម្មជាតិហើយអ្នកពុំនឹកស្មានដល់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|