ស្រោមទូរស័ព្ទ iPhone តម្លៃ ៣៥០ ដុល្លារ អាចប្រែក្លាយទូរស័ព្ទទៅជាកាមេរ៉ា ថតពេលយប់បាន
|
January 10, 2014 (14:20:27)
|
[ 1386 ] |
|
|
|
|
កាមេរ៉ាដែលអាចស្វែងរកអ្វីៗដែលមានកំដៅ និង វ៉ែនតាសម្រាប់ពាក់មើលពេលយប់ គឺជាវត្ថុទូទៅហើយក្នុងចំណោមកងកម្លាំងប៉ូលិស, សេវាពន្លត់អគ្គីភ័យ និង ក្រុមហ៊ុនសន្តិសុខ ប៉ុន្តែរហូតមកទល់ឥឡូវនេះ វាមិនមានសម្រាប់អតិថិជននោះទេ។ ដោយហេតុថា កាមេរ៉ាស្មាតហ្វូនអាចសម្រាប់អ្វីៗគ្រប់យ៉ាងបាន អ្នកឯកទេសខាងរូបភាពមានកម្តៅមួយក្រុមបានបង្កើតស្រោមទូរស័ព្ទ iPhone បំពាក់ជាមួយនឹងឧបករណ៍ អាចស្វែងរកអ្វីៗដែលមានកំដៅតូច មួយ។
ដោយត្រូវគេហៅថា ស្រោម FLIR One ស្រោមទូរស័ព្ទនេះ និង កាមេរ៉ាអាចត្រូវបានប្រើដើម្បីស្វែងរកប្រភពផ្សេងៗដែលមានកំដៅអាចមើលឃើញបាន និងដែលលាក់ខ្លួន ហើយវាត្រូវបានបំពាក់កាមេរ៉ាមើលយប់បន្ថែមមួយទៀតផងដែរ ដែលអាចឲ្យអ្នកប្រើប្រាស់មើលឃើញសូម្បីក្នុងទីងងឹតទាំងស្រុង។
ឧទាហរណ៍ជាក់ស្តែង ស្រោមទូរស័ព្ទនេះអាចជួយម្ចាស់ផ្ទះកំណត់ឃើញថាតើកំសួលកំដៅចេញមកពីទីណា ឬរកមើលចំណុចសើម និងដុះផ្សិត មុនពេលវាលូតលាស់ចេញមក។ លើសពីនេះទៀត វាអាចប្រើដើម្បីកំណត់មើលការបាត់បង់កំដៅនៅជុំវិញបង្អួច និងទ្វារ ព្រមទាំងចំណុចតភ្ជាប់អគ្គីសនី និងសៀគ្វីអគ្គីសនី។
ស្រោមទូរស័ព្ទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន FLIR Systems ដែលមានមូលដ្ឋាននៅរដ្ឋ Oregon សហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ត្រូវដាក់ទូរស័ព្ទ iPhone ចូលក្នុងស្រោមនេះ រួចដោនឡូតកម្មវិធី FLIR One ហើយបន្ទាប់មកបែរកាមេរ៉ាដាក់វត្ថុប្រើប្រាស់ប្រចាំថ្ងៃសាកមើលចុះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|