Samsung ចេញទូរទស្សន៍ថ្មី អាចបត់បែនបាន ច្រើនប្រភេទនៅពិព័រណ៌ CES 2014
January 08, 2014 (10:45:33)
[ 1368 ]
កាលពីចុងសប្តាហ៍មុនពេលពិព័រណ៌គ្រឿងអេឡិចត្រូនិច (CES) ក្នុងទីក្រុងឡាសវេសហ្គាស ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េ Samsung បានបង្ហាញទូរទស្សន៍គំរូអាចបត់បែនបាន ដែលប្រើស្ពឺចក្រនៅខាងក្រោយអេក្រង់ទូរទស្សន៍ដើម្បីប្តូរទីតាំងស្គ្រីនសំប៉ែតទៅជាស្គ្រីន ដែលកោងទៅខាងដែលមានអ្នកទស្សនា។
ទូរទស្សន៍គំរូនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្រងគ្រប់កំរិតនៃភាពកោង និងសម្រាប់ឲ្យអ្នកប្រើប្រាស់ ដែលចង់រីករាយទម្រង់រូបភាពពីចំហៀងទាំងសងខាង។
ទាំងក្រុមហ៊ុន Samsung និង LG ក៏បានបង្អួតទូរទស្សន៍ UHD (Ultra High Definition) អេក្រង់កោងទំហំ ១០៥ អ៊ីញដំបូងរបស់ខ្លួនផងដែរ។ ដោយអាចរកបាននូវប្រភេទ Resolution 5,120 x 2,160 និងសមាមាត្រ 21:9 អេក្រង់របស់ទូរទស្សន៍ទាំងពីរនេះមានសភាពភ្លឺច្បាស់ជាងទូរទស្សន៍ Full HD បច្ចុប្បន្នរហូតដល់ទៅ ៦ ដង។
ក្នុងពិព័រណ៌ CES 2014 ក្រៅពីទូរទស្សន៍ UHD ១០៥ អ៊ីញ Samsung ក៏បានបង្ហាញស៊េរីទូរទស្សន៍ UHD ៨៥ អ៊ីញផងដែរ។ ទូរទស្សន៍សំខាន់របស់ក្រុមហ៊ុន គឺ UHD TV ១១០ អ៊ីញ និង ៨៥ អ៊ីញ ជាប្រភេទស៊េរី S9 ក៏ត្រូវបានបង្ហាញក្នុងពិព័រណ៌នៅអាមេរិកនេះដែរ។
ទូរទស្សន៍ UHD មិនមែនជាទូរទស្សន៍តែមួយម៉ូដែលសម្រាប់ជ្រើសរើសនោះទេ Samsung ក៏មានផ្តល់ជូនទូរទស្សន៍ស៊េរី U8550 ដែលមានម៉ូដែល ៥៥ អ៊ីញ ៦០ អ៊ីញ ៦៥ អ៊ីញ និង ៧៥ អ៊ីញផងដែរ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018