ទស្សនាបច្ចេកវិទ្យា Samsung នេះហើយ ប្រិយមិត្តប្រាកដជាមិនសរសើរមិនបាន
|
January 06, 2014 (12:31:45)
|
[ 1439 ] |
|
|
|
|
នៅចាំបានទេ ពីបច្ចេកវិទ្យាអេក្រង់បត់បែនរបស់ Youm ដែលក្រុមហ៊ុនទូរសព្ទកូរ៉េដ៏ល្បី Samsung បង្អួតនៅព្រឹត្តិការណ៍ CES ដើមឆ្នាំ ២០១៣ នេះ។ ប្រាកដណាស់ មើលទៅ Samsung ហាក់ផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំងសម្បើមចំពោះបច្ចេកវិទ្យាលើអេក្រង់។ ជាក់ស្ដែង ថ្មីៗនេះ គេហទំព័រអូស្ត្រាលី oled.at បានបង្ហាះរូបព្រមទាំងវីដេអូអំពីបច្ចេកវិទ្យាអេក្រង់ពី Samsung Display ដែលធ្វើឱ្យប្រិយមិត្តបន្ទាប់ពីទស្សនាហើយ មិនសរសើរមិនបានជាមិនខាន។
វីដេអូចំនួន ២ខាងក្រោមនេះ នឹងបង្ហាញពីបច្ចេកវិទ្យា Samsung Display យ៉ាងទំនើបបំផុត នៅថ្ងៃអនាគត។ អេក្រង់ touchscreen ថ្លា អាចបត់បែនបានយ៉ាងអស្ចារ្យនឹងចូលខ្លួនមកបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃមិនថានៅគេហដ្ឋានប៉ុណ្ណោះទេ តែនៅសាលារៀន កន្លែងការងារ ការធ្វើដំណើរតាមដងផ្លូវ និងតែសូម្បីតែជណ្ដើរយន្ត ភោជនីយដ្ឋាន ក៏បំពាក់សុទ្ធតែបច្ចេកវិទ្យាមិនធម្មតាដែរ។
មិនតែប៉ុណ្ណោះ គេអាចអានកាសែតអេឡិចត្រូនិកបានទៀតផង។ អេក្រង់ថ្លាជាប្រភេទ OLED display ពត់ពែនបាន។ នេះចាត់ទុកជាមហិច្ឆតាដ៏ធំរបស់ Samsung ព្រោះកន្លងទៅក្រុមហ៊ុននេះបានវិនិយោគលើកម្លាំងស្រាវជ្រាវរិះរកគំនិតអភិវឌ្ឍន៍ថ្មីដើម្បីបំពាក់លើ device របស់ខ្លួន។
យ៉ាងណាក៏ដោយនេះស្ថិតនៅជាគំរូក្ដីស្រមៃថ្ងៃអនាគតប៉ុណ្ណោះ។ Samsung កន្លងទៅបានចេញ Smartphone អេក្រង់កោង Galaxy Round រួចមកហើយ។ នេះអាចជាជំហានដំបូងរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះក៏ថាបាន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|