ជាប់កំណត់ត្រាពិភពលោក បន្ទាប់ពីផលិតកង់ល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង
January 01, 2014 (09:08:32)
[ 1278 ]
ម្ចាស់ហាងកង់ម្នាក់បានបង្កើតកំណត់ត្រាពិភពលោក បន្ទាប់ពីច្នៃកង់មួយ ដែលអាចធ្វើដំណើរក្នុងល្បឿនជាង ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ម្ចាង់ហាងឈ្មោះ Jason Rourke អាយុ ៤២ ឆ្នាំបានចំណាយពេល ១០ ថ្ងៃផលិតកំពូលកង់ជិះឡើងភ្នំដ៏ខ្លាំងមួយនេះ ដែលមានតម្លៃសរុប ៥ ពាន់ផោន (៨.២៤៧ ដុល្លារ)។
អ្នកប្រណាំងកង់ ឈ្មោះ Guy Martin កាលពីដើមឆ្នាំនេះបានស្នើឲ្យលោក Rourke ផលិតកង់ ដែលលោកធាក់បានក្នុងល្បឿនកំណត់ត្រា ១១២,៩៤ ម៉ាយក្នុងមួយម៉ោង (១៨១ km/h) ។
លោក Martin បានបំបែកកំណត់ត្រាមុនបង្កើតឡើងដោយអ្នកជិះកង់សញ្ជាតិហូឡង់ឈ្មោះ Sebastiaan Bowier ដែលធាក់កង់បានល្បឿនរហូតដល់ ១៣៣,៧៨ km/h កាលពីខែកញ្ញា ឆ្នាំនេះ។
ដើម្បីបំបែកឯតទគ្គកម្មបាន លោក Martin ត្រូវបានរថយន្តសណ្តោងក្នុងល្បឿន ៥០ ម៉ាយក្នុងមួយម៉ោងនៅលើឆ្នេរខ្សាច់ Pendine Sands ក្នុងប្រទេសវែលភាគខាងត្បូង មុនពេលគេព្រលែងឲ្យលោកជិះកង់នៅកន្លែងដែលលោកអាចឈានដល់ល្បឿនក្រោម ១១៣ ម៉ាយក្នុងមួយម៉ោង (រង្វង់ ១៨០ គីឡូម៉ែត្រ)៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018