និស្សិតអាមេរិកបង្កើតអាវយឺតមិនជ្រៀបពណ៌ ដែលអាចទប់ទល់បានជាមួយទឹកក្រូច ទឹកជ្រលក់ និង សូម្បីស្រាក្រហម
|
December 27, 2013 (02:57:20)
|
[ 1391 ] |
|
|
|
|
ប្រសិនបើអ្នកដើរមិនទំនង និងធ្វើឲ្យកំពប់អាហារលើខ្លួនឯងភ្លាមៗ ឬ ខ្ជិល និងមិនចង់បោកគក់ខោអាវរបស់អ្នក ឥឡូវនិស្សិតម្នាក់បានរកឃើញចម្លើយមួយចំពោះបញ្ហារបស់អ្នកហើយ នោះគឺអាវយឺត ដែលមិនប្រឡាក់ពណ៌។
អាវយឺតនេះអាចទប់ទល់បានជាមួយនឹងការកំពប់ណាមួយក៏បានដូចជា ទឹកក្រូច ទឹកប៉េងប៉ោះជ្រលក់, ទឹកស្ពៃខ្មៅ, ភេសជ្ជៈផ្អែមៗ, ស្រាបៀ, ទឹកខ្មៅ, និង សូម្បីស្រាក្រហម។
អាវយឺតនេះផលិតចេញពីសរសៃ Polyester ដែលត្រូវគេបញ្ចូលជាមួយបន្សំគីមីផ្សេងៗ ដែលធ្វើឲ្យវាអាចធន់បានជាមួយទឹក។ បើទោះបីជាផលិតចេញពីសារធាតុបែបនេះក្តី ក៏អាវយឺតនេះត្រូវគេនិយាយថា មិនមានអ្វីខុសគ្នាពីអាវផ្សេងទៀត ដែលអាចរកបាននៅតាមហាងលក់សំលៀកបំពាក់នោះទេ។
និស្សិតឈ្មោះ Patel មកពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបង្កើតអាវយឺតគំរូ ដោយប្រើសារធាតុគីមីបាញ់ពីលើ ប៉ុន្តែបានដឹងថា វានឹងអស់ប្រសិទ្ធភាពក្រោយបោកបានម្តង។ បន្ទាប់មក និស្សិតរូបនេះក៏ចាប់ផ្តើមរកវិធីផ្សេងដើម្បីបញ្ចូលបច្ចេកវិទ្យានេះចូលទៅក្រណាត់អាវនេះ។
និស្សិតរូបនេះបានបង្កើតក្រណាត់ដែលមានបច្ចេកវិទ្យាណាណូ ដែលមានទំនាក់ទំនងគ្នាទៅនឹងក្រណាត់អាវយឺតនេះនៅលើកំរិតមីក្រូទស្សន៍។ នេះមានន័យថា វាមិនធ្វើឲ្យស្កៀបស្បែកនោះទេ។
យោងតាមនិស្សិត Patel "ម៉ូលេគុលរាវភាគច្រើននឹងមិនអាចប៉ះក្រណាត់អាវយឺតនេះបានទេ ដោយសារតែស្រទាប់ខ្យល់មីក្រូទស្សន៍ ដែលបង្កើតរវាងវត្ថុរាវ និងសាច់ក្រណាត់។ នេះដោយសារតែក្រណាត់នេះត្រូវបានដាក់ជាស្រទាប់ជាមួយនឹងភាគល្អិតស៊ីលីកា (silica)។ រាល់អង្គធាតុរាវដែលផ្អែកលើទឹកនឹងបង្កើតស្វែរ ១៥០ ឌឺក្រេ និង រអិលចេញតែម្តង! ជាលទ្ធផល របាំងមួយនេះនឹងការពារអាវយឺតរបស់អ្នកពីឧប្បត្តិហេតុចៃដន្យដោយប្រការណាមួយ"។
បន្ទាប់ពីធ្វើតេស្តវិធីសាស្ត្ររបស់ខ្លួន និស្សិតជំនាញពាណិជ្ជកម្មរូបនេះបានបង្កើតទំព័រមួយអំពីអាវយឺតបង្កើតថ្មីមួយនេះ ដោយដាក់ឈ្មោះថា Silic នៅលើវេបសាយរៃអង្គាសលុយមួយឈ្មោះថា Kickstarter។
និស្សិតនេះបានសម្រេចលើគោលដៅរបស់ខ្លួនប្រមាណ ២ ម៉ឺនដុល្លាររួចទៅហើយ មុនពេលយុទ្ធនាការរៃអង្គារនេះបិទនៅថ្ងៃទី ២៦ ខែមករា ២០១៤។ អាវយឺតនេះត្រូវគេរំពឹងថានឹងមានលក់តាមអនឡាញចាប់ពីខែឧសភាទៅ និងមានតម្លៃប្រហែល ៣០ ផោន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|