យាន Jade Rabbit របស់ចិនបញ្ជូនរូបភាពដំបូងរបស់ខ្លួនពីឋានព្រះចន្ទ
|
December 27, 2013 (02:48:44)
|
[ 1300 ] |
|
|
|
|
យានមនុស្សយន្ត Jade Rabbit បានបញ្ជូនរូបភាពត្រឡប់មកពីឋានព្រះចន្ទវិញកាលពីថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពីការចុះចតដោយសន្សឹមៗជាលើកដំបូងក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ បានកត់សម្គាល់ពីភាពជឿនលឿនយ៉ាងខ្លាំងក្នុងកម្មវិធីអវកាសប្រកបដោយមហិច្ឆតារបស់ប្រទេសមួយនេះ។
ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបាននិយាយថា យាន Yutu ឬ Jade Rabbit ត្រូវបានដាក់នៅឋានព្រះចន្ទនៅម៉ោង ៤ និង ៣៥ នាទីព្រឹកថ្ងៃសៅរីទី ១៤ ធ្នូ រាប់ម៉ោងបន្ទាប់ពីយានអវកាស Chang'e-3 បានចុះចតនៅលើឋានព្រះចន្ទ។
យានមនុស្សយន្ត Jade Rabbit និង យានអវកាស Chang'e-3 បានចាប់ផ្តើមថតរូបគ្នាទៅវិញទៅមកនៅយប់ថ្ងៃអាទិត្យ ក្នុងនោះរួមមានរូបមួយ បានបង្ហាញរូបផ្កាយក្រហម និងលឿងភ្លឺចិញ្ចែងចិញ្ចាចនៃទង់ជាតិចិននៅលើយាន Jade Rabbit ខណៈដែលយាននេះឈរនៅលើផ្ទៃនៃឋានព្រះចន្ទ។
ស៊ិនហួរបានិយាយថា ការថតរូបភាពបានចាប់ផ្តើមនៅម៉ោង ១១ និង ៤២ នាទីល្ងាច បន្ទាប់ពីយាន Jade Rabbit ធ្វើបំលាស់ទីប៉ុន្មានម៉ែត្រឃ្លាតពីយានអវកាស Chang'e-3។
រូបភាពពណ៌ធម្មជាតិនេះត្រូវបានបញ្ជូនដោយផ្សាយបន្តផ្ទាល់មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងអវកាសចិន ជាកន្លែងដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លោក លី ខឹឆាង បានទស្សនាការផ្សាយផ្ទាល់នេះ។
ចិនគឺជាប្រទេសទីបីហើយដែលបានបញ្ចប់បេសកកម្មយានឡើងលើឋានព្រះចន្ទ បន្ទាប់ពីអាមេរិក និង អតីតសហភាពសូវៀត ពោលគឺមួយទសវត្សរ៍បន្ទាប់ពីចិនបានបញ្ជូនអ្នកអវកាសដំបូងរបស់ខ្លួនចូលទៅទីអវកាស។
រដ្ឋាភិបាលក្រុងប៉េកាំងមានផែនការបង្កើតស្ថានីយអវកាសអចិន្ត្រៃយ៍មួយនៅត្រឹមឆ្នាំ ២០២០ និង ទីបំផុតនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទតែម្តង។ បេសកកម្មមួយនេះហាក់ជានិមិត្តរូបមួយនៃកេរិ៍្តឈ្មោះកំពុងល្បីរន្ទឺលើសកលលោករបស់ចិន ក៏ដូចជាភាពជោគជ័យរបស់បក្សកុំម្មុយនីស្តចិនក្នុងការកែប្រែជោគវាសនារបស់អតីតប្រទេសក្រីក្រមួយនេះដែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|