BarCamp Sihanoukvilles 2013 ជំនួបចែករំលែកបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យានៅក្រុងព្រះសីហនុ
|
December 08, 2013 (04:49:31)
|
[ 1270 ] |
|
|
|
|
BarCamp Sihanoukvilles 2013 (បារខែមក្រុងព្រះសីហនុ) ជាព្រឹត្តិការណ៍ប្រមូលផ្ដុំអ្នកមានបទពិសោធន៍ក្នុងការងារក្នុងវិស័យបច្ចេកវិទ្យា បទពិសោធន៍ធ្វើអាជីវកម្ម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនោះដល់សិស្សនិស្សិត បុគ្គលិកអង្គការ ក្រុមហ៊ុននានា ក្នុងទីរួមខេត្តព្រះសីហនុ ជាមួយប្រធានបទទាក់ទងទៅនឹង បច្ចេកវិទ្យា និងសហគ្រិនភាព ក៏ដូចជាចំណេះដឹងអ៊ីនធឺណិតនិងព័ត៌មានសង្គមជាដើម ។ល។
នេះជាឱកាសពិសេសសម្រាប់ យុវជន/យុវនារី ក្នុងខេត្តព្រះសីហនុ ជួបជាមួយវាគ្មិនដែល ដែលអញ្ជើញមកពីបណ្ដាស្ថាប័ននានា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មាន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជាដើម។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅថ្ងៃទី ៧ និង ៨ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់បារខែមក្រុងព្រះសីហនុ បានបង្ហាញថា ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) កម្មវិធីបានដឹកនាំវាគ្មិនមកចូលរួមចំនួន ៥០នាក់ និងមានប្រធានបទសរុបរយៈ ពេល ២ ថ្ងៃ សម្រាប់ចែករំលែក ចំនួន ៦៤ ប្រធានបទ និងមានអ្នកចូលរួមជាង ៥០០នាក់។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា កម្មវិធីនេះដំណើរការទៅបានដោយ ការចូលរួមឧបត្ថម្ភ និងគាំទ្រកម្មវិធីមានដូចជា សាកលវិទ្យាល័យបៀលប្រាយ អង្គការ USAID ក្រុមហ៊ុន Cellcard, NOKIA, ONLINE, Sabay, Khmer79, InSTEDDiLab South-East, Microsoft, TITB, ទស្សនាវដ្ដីទូរស័ព្ទ, ទស្សនាវដ្ដីពិភពអេឡិចត្រូនិក, វិទ្យាស្ថានបើកទូលាយ, YCC និងសមាគមន៍យុវជនខ្មែរ (KYA), Porpok, Phnom Penh GBG ជាពិសេសការចូលរួមជួយជ្រោមជ្រែងពីសំណាក់ ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ ព្រមទាំងរៀបចំដោយក្រុមអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំនេញមួយក្រុមដែលមានទស្សនៈវិស័យរួមគ្នាក្នុងការធ្វើឲ្យកើតឡើងនៅឱកាសពិសេសសម្រាប់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អង្គការនិងអ្នកអាជីពខ្មែរយើងនៅខេត្តព្រះសីហនុ បានយល់ដឹងពីវិស័យបច្ចេកវិទ្យានិងអាជីវកម្ម៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|