ចិននឹងបញ្ជូនយានអវកាស គ្មានមនុស្សបើកលើកដំបូងរបស់ ខ្លួនទៅឋានព្រះចន្ទនៅខែក្រោយ
December 03, 2013 (11:11:11)
[ 1303 ]
ក្រុមមន្ត្រីចិនបាននិយាយកាលពីថ្ងៃអង្គារទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ថាពួកគេមានបំណងបញ្ជូនយានអវកាសគ្មានមនុស្សបើកដំបូងបង្អស់របស់ប្រទេសនេះទៅឋានព្រះចន្ទនៅខែក្រោយនេះហើយ។
យានអវកាសនេះត្រូវបានដាក់ឈ្មោះថា Yutu ឬ "Jade Rabbit" (ទន្សាយចន្ទ) យកតាមឈ្មោះតួអង្គ ដែលរឿងព្រេងនិទានចិននិយាយថា រស់នៅលើផ្ទៃព្រះចន្ទ។
ក្នុងប៉ុន្មានឆ្នាំមកនេះ ប្រទេសចិនបានធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងកម្មវិធីអវកាសរបស់ខ្លួន។ ក្នុងខែមិថុនា អ្នកអវកាសចិនបីនាក់បានចំណាយពេល ១៥ ថ្ងៃក្នុងដងតារាវិថី និង បានសំចតយានរបស់ពួកគេនៅមន្ទីរពិសោធន៍ក្នុងទីអវកាសមួយ។
ក្នុងឆ្នាំ ២០០៧ ប្រទេសនេះបានបញ្ជូនយានអវកាសគ្មានមនុស្សបើកហៅថាយាន Chang'e ដើម្បីគោចរជុំវិញព្រះចន្ទ។ យាននេះបានស្ថិតនៅក្នុងទីអវកាសរយៈពេល ១៦ ខែមុនពេលបំបុកចូលផ្ទៃព្រះចន្ទដោយចេតនា។
កាលបរិច្ឆេទជាក់លាក់សម្រាប់ការបង្ហោះយានចុងក្រោយនេះ ដែលគេប្រកាសដំបូងក្នុងខែសីហាកន្លងទៅ មិនទាន់ត្រូវបានផ្តល់ឲ្យនៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា យាននេះអាចនឹងចេញដំណើរនៅដើមខែធ្នូនេះហើយ។
ប្រសិនបើអ្វីៗទាំងអស់នេះដំណើរការតាមការគ្រោងទុក យានអវកាសទៅភពព្រះចន្ទនេះនឹងចុះចតនៅលើភពព្រះចន្ទក្នុងពេលណាមួយក្នុងពាក់កណ្តាលខែធ្នូតែម្តង។ យានសម្រាប់ចុះចតមួយនឹងដឹកយានគ្មានមនុស្សបើកខាងលើ ដែលវានឹងធ្វើការរុករកនៅតំបន់មួយហៅថា Bay of Rainbows ដោយធ្វើការអង្កេតមើលលើផ្ទៃខាងលើរបស់ព្រះចន្ទរយៈពេលបីខែ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018